- 2020-04-06 02:38:56
- ព័ត៌មាន
ការពិតពីព័ត៌មានស្នេហារបស់ Kang Ha Neul និង Lee Tae Eun
- 2020-04-06 02:38:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតពីព័ត៌មានស្នេហារបស់ Kang Ha Neul និង Lee Tae Eun
ចន្លោះមិនឃើញ
មានសេចក្ដីរាយការណ៍មកថា តារាសម្ដែង Kang Ha Neul និង Lee Tae Eun ទាក់ទងស្នេហាគ្នារយៈពេល ២ឆ្នាំមកហើយ ប៉ុន្តែដំណឹងនេះត្រូវបានក្រុមហ៊ុនរបស់លោកបដិសេធហើយថាមិនមែនជាការពិតឡើយ។
ផ្អែកតាមការចេញផ្សាយព័ត៌មានរបស់ Star Daily News បានឲ្យដឹងថា Kang Ha Neul បានជួប Lee Tae Eun ពេលសម្ដែងក្នុងកម្មវិធីក្នុងជួរទាហាន «Shinheung Military Academy» ហើយពេលនោះហើយដែលទំនាក់ទំនងរបស់ពួកគេចាប់ផ្ដើម មកដល់ពេលនេះគឺ ២ឆ្នាំហើយ។
ដោយឡែក ងាកទៅ TH Company ក្រុមហ៊ុនដែល Ha Neul ជ្រកកោនបានច្រានចោលហើយ ក៏ដូចជាបញ្ជាក់ថែមថា ព័ត៌មាននេះមិនមែនជាការពិតឡើយ។ ប៉ុន្តែពួកគេទទួលស្គាល់ថា អ្នកទាំង ២បានជួបគ្នានៅពេលនោះមែន ប៉ុន្តែពួកគេត្រឹមតែជាមិត្តជិតស្និទ្ធនឹងគ្នាប៉ុណ្ណោះ៕