• 2020-04-07 03:45:56
  • ចម្រៀង

ចេញ​ហើយវីដេអូ Teaser បុណ្យ​ភូមិ​ មើល​ហើយ​...កាន់​តែ​នឹក​ស្រុក​បាត់!

  • 2020-04-07 03:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Teaser បុណ្យ​ភូមិ​ឆ្នាំ​២០២០ ត្រូវ​ជា​លើក​ទី​៧ នៃ​ការ​រៀបចំ​ឲ្យ​មាន​សកម្មភាព​សម្ដែង និង​ថត​បទ​ចម្រៀង​បុណ្យ​ភូមិ​នៅ​តាម​ជនបទ បាន​ចេញ​កាល​ពី​ម្សិលមិញ​ហើយ ដោយមានភាពទាក់ទាញយ៉ាងខ្លាំង។

គ្រាន់​តែ​បាន​មើល​ឈុត​ខ្លីៗ ក្នុង​បទ​ចម្រៀង​បុណ្យ​ភូមិ​ឆ្នាំ​នេះ ធ្វើ​ឲ្យ​អារម្មណ៍​រសាត់​អណ្ដែត​នឹក​ស្រុក​ពន់ពេក ខណៈ​មនុស្សម្នា​ខ្លបខ្លាច នឹង​ការ​ឆ្លង​រាតត្បាត នៃ​មេរោគ​កូវីដ-១៩ ដោយ​សម្ងំ ឬ​ជួប​ជុំ​គ្រួសារ​តែ​ក្នុង​ផ្ទះ​រៀង​ៗ​ខ្លួន។

បុណ្យ​ភូមិ​ឆ្នាំ​នេះ មាន​បទ​ចម្រៀង​ចំនួន​៦​បទ គឺ​បទ"ផ្កាយ​បុណ្យ​ភូមិ​នៅ​តែ​រះ" “ភ្លើង​គប់" “បុណ្យ​ភូមិ" “ឡេ​ឡេ​បុណ្យ​ភូមិ" “អ្នក​ស្រុក​បុណ្យ​ភូមិ" និង​បទ​"បុណ្យ​ភូមិ​ឆ្នាំ​២០២០"។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​គណនី​ហ្វេសប៊ុក​បុណ្យ​ភូមិ។ តោះ...ប្រិយមិត្ដទស្សនា Teaser បុណ្យភូមិសិន មុននឹងបានទស្សនាពេញក្នុងពេលឆាប់ៗនេះ៖

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ឆ្នាំ​២០២០​នេះ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី១៦ ខែ​មេសា។ យ៉ាង​ណា សម្ដេច​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នា​ព្រឹក​នេះ បាន​ប្រកាស​ឲ្យ​ផ្អាក​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ហើយ ហើយ​បណ្ដា​ស្ថាប័ន​រដ្ឋ និង​ឯកជន​ត្រូវ​នៅ​បន្ត​ការងារ​តាម​ធម្មតា។

ប៉ុន្តែ​ន័យ​នេះ បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​តែ​អាច​រៀប​ពិធី​ទទួល​ទេវតា​បាន​ធម្មតា គឺ​គ្រាន់​តែ​ផ្អាក​ពិធី​ជួប​ជុំ​នានា​ក្នុង​ឱកាស​នេះ​ប៉ុណ្ណោះ។

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់