• 2020-04-08 04:56:01
  • ព័ត៌មាន

BTS បំបែក​កំណត់ត្រាថ្មីលើ YouTube យក​ឈ្នះ​ «Gangnam Style» ដាច់

  • 2020-04-08 04:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​បទ​ចម្រៀង​ «Gangnam Style» របស់​ PSY នៅតែ​ជា​កំពូល​ MV របស់ K-Pop ដែល​មាន​អ្នក​ចូល​មើល​ដល់​ទៅ​ ៣,៥៧ពាន់​លាន​ដង ជា​ចំនួន Views ដែល​មិន​ងាយ​មាន​បទ​ K-Pop ណា​មក​ផ្ដួល​បាន។

PSY

ទោះ​ជា​យ៉ាង​ណា​ BTS ឯណេះ​វិញ​ក៏​មាន​សមត្ថភាព​ផ្សេង​មួយ​ទៀត​ដែល​អាច​យក​ឈ្នះ​ MV «Gangnam Style» ដែរ បើ​ទោះ​បី​ចំនួន​ចូល​មើល​បទ​នេះ​ បច្ចុប្បន្ន​នៅ​ត្រឹម​ ៩៥២លាន​ដង​ក៏ពិត​មែន​ ប៉ុន្តែ​បើ​គិត​ពី​ Comment លើ​ YouTube របស់​បទ​នេះ​ គឺ​ច្រើន​ដល់​ទៅ ៥,០៧លាន Comment ឯណោះ។ ចំនួន​នេះ​ពិត​ជា​បាន​យក​ឈ្នះ​ MV របស់​ PSY ដែល​មាន​ត្រឹម​តែ​ខ្ទង់ ៥,០៤លាន Comment ប៉ុណ្ណោះ។

«DNA» គឺ​ជា​វីដេអូ​បទ​ចម្រៀង​ដែល​យក​ឈ្នះ​កំណត់​ត្រា​ថ្មី​មួយ​នេះ​ ហើយ​វា​ក៏​ជា​បទ​ដំបូង​របស់​ BTS ដែល​អាច​បំបែក​ប្រវត្តិសាស្ត្រឈាន​ជើង​ឡើង​លើតារាង Billboard Hot 100 ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ៦៧។

មួយ​វិញ​ទៀត​ ដោយសារ​បទ​នេះ​មាន​អ្នក​ចូល​មើល​ច្រើន​មិនធម្មតា​នោះ​ ដូចនេះ​អ្នក​គាំទ្រ K-Pop ជឿជាក់​ថា​ បទ​នេះ​អាច​នឹង​ក្លាយ​ជា​ជើង​ខ្លាំង​ទី ៣​ដែល​មាន​អ្នក​ចូល​មើល​ដល់​ខ្ទង់​ ពាន់លាន​ដង​ បន្ទាប់ពី​ បទ​ «Gangnam Style» និង​ «DDU-DU DDU-DU»៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់