• 2020-04-08 07:14:10
  • ព័ត៌មាន

នេះជាមូលហេតុ Chanyeol និង​ Kai គ្មាន​មុខ​ក្នុង​វគ្គ​ចូល​ផ្ទះខ្មោចរបស់ EXO's Showtime

  • 2020-04-08 07:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្ងល់​មួយ​នេះ​ អ្នក​គាំទ្រ ក៏ដូចជាទស្សនា​កម្មវិធី EXO's Showtime ភាគ​ទី១០​ភាគ​ច្រើន​ឆ្ងល់​បំផុត ថា​ហេតុអ្វី​គ្រប់​សមាជិក​ទាំង​អស់​សុទ្ធ​តែ​មាន​មុខ​ពេល​ចូល​ផ្ទះ​ខ្មោច ប៉ុន្តែ ចម្លែក​អី​មិន​ឃើញ Chanyeol និង​ Suho នឹង​គេ? ពេល​នេះ​ចម្លើយ​ត្រូវ​បាន​បង្ហាញ​ហើយ​ គឺ​ចេញពី​មាត់​ Chanyeol ផ្ទាល់​តែម្ដង។

បើ​រម្លឹក​ទៅ​កាល​ពី​ឆ្នាំ ២០១៣ EXO បាន​បង្ហាញ​មុខ​រួម​គ្នា​ក្នុង​កម្មវិធី​ទូរទស្សន៍​ EXO's Showtime ជា​កម្មវិធី​ EXO-L ស្គាល់​ច្បាស់​ដូច​ថ្ងៃ។ ក្នុងចំណោម​ទាំង​ ១២​​ភាគ​នៃ​កម្មវិធី​នេះ​ មតិ​ភាគ​ច្រើន​ចូល​ចិត្ត​ភាគ​នេះ​ជាងគេ​ ក៏ព្រោះ​តែ​កម្មវិធី​តម្រូវ​ឲ្យ​សមាជិក​ទាំងអស់​ចូល​ក្នុង​ផ្ទះ​ខ្មោច ពេល​នោះ​ហើយ​ចរិតពិត​ចេញ​មក​ខ្ទេច។ ប៉ុន្តែ​អ្វី​ដែល​គ្រប់គ្នា​មិន​អស់​ចិត្ត​ ក៏ដោយសារ​ វគ្គ​ Chanyeol និង​ Kai ត្រូវ​បាន​កាត់​ចោល។

ពេល​នេះ​មូលហេតុពី​ក្រោយ​នោះ​គឺ​ ក៏ព្រោះ​ ពួកគេ​ទាំង ២​នាក់​ដើរ​ខុស​ច្រក​ ក្នុង​ផ្ទះ​ខ្មោច​នោះ​ ដែល​មិន​មែន​ជា​ច្រក​កម្មវិធី​រៀបចំ ហើយ​ថែម​ទាំង​បាន​រត់​រក​អ្នក​ដែល​ត្រៀម​ខ្លួន​បន្លាច​ពួកគេ​ទៀត។ សរុប​មក​វិញ ដោយសារ​ពួកគេ​ទាំង ២​ដើរ​ចូល​ខុស​កន្លែង​បែប​នេះ​ហើយ​ ទើប​កាមេរ៉ា​មិន​អាច​ចាប់​បាន​ ទើប​ជា​លទ្ធផល​វគ្គ​របស់​ពួកគេ​ត្រូវ​គេ​កាត់​ចោល​តែម្ដង៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់