• 2020-04-09 03:15:24
  • ព័ត៌មាន

Lisa អៀនមួយទំហឹងពេលត្រូវគេសួរអំពីសក់សេះ (វីដេអូ)

  • 2020-04-09 03:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lisa សមាជិក​ក្រុម BLACKPINK បាន​ក្លាយ​ជា​គូ​បង្វឹក​​ការ​រាំ​ក្នុង​កម្មវិធី​​ប្រកួតប្រជែង​សមត្ថភាព​ឈ្មោះ​ថា "Youth With You” របស់​ចិន។ នៅ​ភាគ​ទី​ពីរ​នៃ​កម្មវិធី​​ Lisa ត្រូវ​បាន​បេក្ខភាព​ក្នុង​កម្មវិធី​សាក​សួរ​យោបល់​ទាក់ទង​នឹង​សក់​សេះ ថា​តើ​មាន​វិធី​បែប​ណា​ធ្វើ​ឲ្យ​សក់​សេះ​មិន​រប៉ាត់រប៉ាយ​ពេល​រើ​ខ្លួន​ចុះ​ឡើង។

​​​​ការ​សាក​សួរ​នេះ​ក៏​ដោយ​សារ​តែ​គេ​ដឹង​ថា​សក់​សេះ​របស់ Lisa គឺ​តែង​តែ​​ស្ថិត​នៅ​ជាប់​នឹង​ថ្ងាស​យ៉ាង​ល្អ​បំផុត ទោះ​បី​ជា​បញ្ចេញ​ក្បាច់​រាំ​​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ ពេល​ឮ​សំនួរ​នេះ​តារា​កូរ៉េ​សញ្ជាតិ​ថៃ ហាក់​មាន​អារម្មណ៍​អៀន​ជា​ខ្លាំង​ ប៉ុន្តែ​​ក៏​បាន​​ប្រាប់​​ថា​អាថ៌​កំបាំង​នៃ​សក់​សេះ​របស់​ខ្លួន​គឺ​ការ​បាញ់​ Spray ​ដើម្បី​ឲ្យ​សក់​ជាប់​ថ្ងាស។

ចុចទីនេះដើម្បីទស្សនាវីដេអូ

អត្ថបទ៖ សុខហេង

មតិយោបល់