• 2016-11-08 07:32:46
  • ភាពយន្ត

ព្រះ កាយច័ន្ទ ធ្វើតេស្ត​ជាប់​តំណែងតួ​នាង "​ផ្កាយ​ព្រឹក"

  • 2016-11-08 07:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ព្រះ កាយច័ន្ទ ទើប​ធ្វើតេស្ត​ជាប់​សម្ដែង រឿង​ភាគ​ថ្មី "ច័ន្ទ​វង្វេង​មេឃ" ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ដែល​បាន​​ទិញ​សិទ្ធិ​ផលិត​ឡើង​វិញ​ពី​រឿង​ "ផ្កាយ​ព្រឹក" របស់​ថៃ ។ នាង​បាន​ប្រាប់​ថា ទម្រាំ​​​ជាប់​ នាង​ត្រូវ​ឆ្លក​កាត់​ការ​ធ្វើតេស្ត​ជា​ច្រើន​លើក ។

ប្លង់​​ដែល​ព្រះ កាយច័ន្ទ ធ្វើតេស្ត​នោះ​ ជា​មួយ​អ្នក​ដឹក​នាំ​សម្ដែង​របស់​ថៃ​នោះ គឺ​ត្រង់ ផ្កាយ​ព្រឹក បាន​ជួប​ម្ដាយ ហើយ​រន្ធត់​ខ្លាំង សម្រក់​ទឹក​ភ្នែក ម្ដាយ​​​ធ្វើ​​​មិន​ស្គាល់​។ នាង​ថា​ មាន​តួ​ច្រើន​ទៅ​ធ្វើតេស្ត តួ​ផ្កាយ​ព្រឹក​នេះ ប៉ុន្តែ​ចុង​ក្រោយ ខាង​​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​សម្រេច​យក​នាង។

ព្រះ កាយច័ន្ទ និង លោក ភឹម តារាវិបុល​ គឺ​ជា​តួឯក​នៅ​ក្នុង​រឿង​នេះ ដោយ​ជំនួប​​អ្នក​ទាំង២ គឺ​ជា​ការ​​ជួប​គ្នា​ដំបូង រាប់​តាំង​ពី​មក​ចាប់​អាជីព​តារា​សម្ដែង​ដូច​គ្នា​មក។

តារា​ស្រី​ម្នាក់​នេះ បាន​លើក​​លើក​​ឡើង​ថា ខ្លួន​សិក្សា​ពី​អត្តចរិត​តួ​រឿង "​ផ្កាយ​ព្រឹក​" របស់​ថៃ​ជា​ច្រើន​លើក​រួច​មក​ហើយ បូក​ផ្សំ​បទ​​ពិសោធ​ក្នុង​ការ​ថត​កុន​ជាង​១០​រឿង​កន្លង​មក នេះ​មិន​មែន​ជា​បញ្ហា​ចោទ​សម្រាប់​នាង​ឡើយ។

រឿង "​ផ្កាយ​ព្រឹក​" ឬ “Dao Prasook” ជា​រឿង​ភាគ​ល្បីល្បាញ​ប្រចាំ​ឆ្នាំ​ ១៩៩៤ របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៧​ថៃ ដែល​សម្ដែង​ដោយ Kob Suvanant Kongying និង Sornram Tappituk ។ រឿង​ដើម​របស់​ថៃ មាន​ប្រវែង ២៧ ភាគ ចំពោះ​ការ​ថត​ឡើង​វិញ​នេះ គឺ​មាន​រហូត​ដល់​ទៅ ៤៦ភាគ​ឯណោះ។

កន្លង​​មក​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​យក​រឿង​ថៃ​មក​ថត​បាន​ចំនួន​៤​មក​ហើយ ក្នុង​នោះ​រឿង "វាល​ស្រែ​ស្នេហ៍​ខ្ញុំ" រឿង"​កូន​ក្រមុំ​លោក​មេ​​ឃុំ" រឿង" ហង្ស​បាក់​ស្លាប" និង រឿង"ភ្លើង​ស្នេហ៍​ភ្លើង​​ឫស្យា"។ តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​​អ្នក​ដឹក​នាំ​រឿង​ដែល​ជា​ជន​ជាតិ​ថ្ងៃ​លោក ភីមូ ការ​​មក​ថត​ឡើង​វិញ​ដោយ​ប្រើ​តួ​ខ្មែរ​សម្ដែង​នេះ​ មិន​មែន​​ចម្លង​ទាំង​ស្រុង​ពី​រឿង​របស់​ថៃ​ឡើយ គឺ​មាន​កែ​កុន​ខ្លះ​ដើម្បី​ឲ្យ​ស៊ី​ទៅ​នឹង ទីផ្សារ​​ភាពយន្ត​កម្ពុជា។

សូម​ស្ដាប់​វីដេអូ ស្ដី​ពី​ការ​រៀបរាប់​របស់ កញ្ញា ព្រះ កាយច័ន្ទ

អត្ថបទ៖ ទារិកា

មតិយោបល់