• 2016-11-18 03:06:48
  • ព័ត៌មាន

ព្រីម លីហ្សា បរិច្ចាគ​ថវិកា​ ១ពាន់ដុល្លារ​ ជួយ​កុមារ​កំព្រា​ទូទាំង​ពិភពលោក

  • 2016-11-18 03:06:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​និយម​ប្រើ​សម្ភារៈ Brand ព្រីម លីហ្សា កាល​ពី​ម្សិលមិញ បាន​ទៅ​ចូលរួម​កម្មវិធី​ដេញ​ថ្លៃ​សំលៀកបំពាក់​សប្បុរសធម៌​ជួយ​ដល់​ក្មេង​ៗក្រីក្រ​នៅ​លើ​ពិភពលោក​ ក្នុង​ប្រទេស​វៀតណាម​ ដែល​ក្នុង​នោះ​នាង​​ប្រាប់​ថា​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន ១ពាន់​ដុល្លារ​ផង​ដែរ​។

ព្រីម លីហ្សា ថ្លែង៖"ខាង​អ្នក​រៀប​ចំ​នៅ​ប្រទេស​វៀតណាម​បាន​អញ្ជើញ​ខ្ញុំ​ទៅ​ចូលរួម​​ ដែល​កម្មវិធី​នេះ​មាន​​ការ​ដេញ​ថ្លៃ​សំលៀក​បំពាក់​​ដើម្បី​យក​ថវិកា​ជួយ​កុមារ​ក្រីក្រ​នៅ​លើ​ពិភពលោក ក្នុង​នោះ​ក៏​មាន​ប្រទេសខ្មែ​រយើង​ដែរបង ហើយ​ខ្ញុំ​បាន​ចូល​ថវិកា​១ពាន់​ដុល្លារ​សម្រាប់​កម្មវិធី​នេះ​ដែរ"។

​​កម្មវិធី​នេះ​ ព្រីម លីហ្សា ប្រាប់​ថា​នាង​សប្បាយ​ចិត្ត​ដែល​មាន​ចូល​រួម​ក្នុង​កម្មវិធី​ខាង​លើ ​មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​​បាន​ជួយ​ក្មេងៗក្រីក្រនៅជុំវិញ​ពិភពលោកទៀត។ នាង​អះអាង​ថា​កន្លង​មក​នាង​ក៏​ធ្លាប់​បាន​ធ្វើ​ការ​ងារ​សប្បុរសធម៌ដែរ ប៉ុន្តែ​នាង​មិន​ដែល​បាន​បញ្ចេញ​។ ទៀត​សោត​កម្មវិធី​នៅ​ប្រទេស​វៀតណាមម្សិល​មិញ​នេះ ​​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ដោយ​មាន​ការ​ចូល​រួម​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ដូចជា ​ថៃ​ ឡាវ វៀតណាម សិង្ហបុរី និង​ប្រទេសផ្សេងៗ​ទៀត៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់