• 2016-12-11 03:23:58
  • ព័ត៌មាន

ខួប​ អ៊ឹម ជីវ៉ា​ យប់មិញ​ មាន​​ភេទ​ទី ៣ ចូល​រួម​ច្រើន

  • 2016-12-11 03:23:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​​និង​​ពិធី​ករ លោក អ៊ឹម ជីវ៉ា បាន​ធ្វើ​ខួប​​គម្រប់​ ៣២ ឆ្នាំ​របស់​ខ្លួន​កាល​ពី​យប់​មិញ ក្នុង​ពិធី​ខួប​​នោះ​​ក្រៅ​ពី​​ភ្ញៀវ​កិត្តិយស​ដែល​មិន​ជា​អ្នក​សិល្បៈ លោក​អញ្ជើញ​តារាៗ​ភេទ​​ទី៣​ជា​ច្រើន​នាក់។

តារា​ភេទ​ទី៣​ទាំង​នេះ មាន​ដូច​​ជា ប៉ុបី ស្រីពៅ នីតា វីហ្សា ឡនតន ជា​ដើម ដែល​ពួក​គេ​គឺ​ជា មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​ម្ចាស់​ខួប​តែ​ម្ដង។ លោក អ៊ឹម ជីវ៉ា បាន​ប្រាប់​ថា ក្នុង​ពិធី​ខួប​នេះ​ខ្លួន​បាន​​​អញ្ជើញ​​ភ្ញៀវ​ប្រហែល​ជិត​១០តុ ដោយ​នៅ​​ក្នុង​នោះ​មាន​​​អ្នក​សិល្បៈ​ជាង​ពាក់កណ្ដាល។

លោក​បាន​បន្ត​ថា មិន​ហ៊ាន​អញ្ជើញ​ច្រើន​ទេ ពោល​​ហៅ​តែ​អ្នក​ជិតដិត​ និង​អ្នក​ធ្លាប់​ជំពាក់​ចំណងដៃ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត​​​ខ្លួន​ឧស្សាហ៍​មាន​កម្មវិធី។ កាល​ពី​ជាង​១ខែ​មុន អ៊ឺម ជីវ៉ា ​ទើប​តែ​រៀបការ​ឲ្យ​ប្អូន​ស្រី ដោយ​​ចេញ​មុខ​ហៅ​ភ្ញៀវ​ផង​ដែរ។

តារា​សម្ដែង​រូប​នេះ​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ដំបូង​ឡើយ​​​បម្រុង​មិន​ធ្វើ​ទេ​​ព្រោះ​ខ្លាច​ចិត្ត​ភ្ញៀវ ប៉ុន្តែ​ដោយ​មាន​ការ​ជំរុញ​ពី អូន​​និង មិត្តភ័ក្ដិ​ក៏​សម្រេច​ធ្វើ​តែ​ម្ដង​ទៅ។ ការ​ចំណាយ​ក្នុង​ពិធី​ខួប​យប់​មិញ​នេះ លោក​ថា ប្រហែល​អស់​ខ្ទង់​២ពាន់​ដុល្លារ៕

អត្ថបទ៖ ខុត សីហា

មតិយោបល់