• 2016-12-12 04:49:59
  • ជីវិតតារា

ព្រីម លីហ្សា រៀន​ហ្វឹក​ហាត់​សម្តែង និង​ច្រៀង​តាម​តា​រា​អាមេរិក ២ រូប

  • 2016-12-12 04:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ទំនេរ​ពី​ការ​ងារ​សិល្បៈ​ ព្រីម លីហ្សា​ តែ​ង​តែ​មើល​ភាព​​យន្ត​អាមេរិក​ដើម្បី​ហ្វឹក​ហាត់​សម្តែង​តាម​​​ជា​ពិសេស​ខ្សែ​ភាព​យន្ត​ដែល​សម្តែង​ដោយ​តា​រា​ហូ​លី​វូត​អ្នក​នាង Angelina Jolie តែម្តង​។ នេះ​បើ​តាម​កញ្ញា ព្រីម លីហ្សា ប្រាប់​ Sabay។

ព្រី​ម លីហ្សា បន្ត​ថា​ ចំ​ណែ​ក​ឯ​តារា​ចម្រៀង​អា​មេ​រិក​វិញ​គឺ​នាង​ចូល​ចិត្ត​ហ្វឹក​ហាត់​ច្រៀង​តាម​ Beyonce ។

នាង​បន្ថែម​ថា៖ "ពេល​ទំនេរ​ពី​ការ​ងារ​សិល្បៈ​ខ្ញុំ​តែង​តែ​មើល​ខ្សែ​ភាព​យន្ត​អាមេរិក ជា​ពិសេស​ខ្សែ​ភាព​យន្ត​ដែល​សម្តែង​ដោយ​ Angelina Jolie។ ខ្ញុំ​ចូល​ចិត្ត​គាត់​ណាស់​​​ ពេល​មើល​ហើយ​ខ្ញុំ​តែង​តែ​ហាត់​សម្តែង​តាម​គាត់​។ បើ​តារា​ចម្រៀង​វិញ​ខ្ញុំ​ចូល​ចិត្ត​ Beyonce ចូល​ចិត្ត​ស្តាប់​បទ​គាត់​ និង​ច្រៀង​តាម​គាត់​"។

Angelina Jolie (រូបថត​ផ្តល់​សិទ្ធិ​ដោយ Reuters)
Beyonce (រូបថត​ផ្តល់​សិទ្ធិ​ដោយ Reuters)

តារា​សម្តែង​វ័យ​ ២៣​ ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា នាង​ស្រឡាញ់ និង​គាំ​ទ្រ​តារា​ចម្រៀង​អាមេរិក​ទាំង​ពី​រ​​តាំង​ពី​អា​យុ​ជាង ១០ឆ្នាំ​គឺ​មុន​ពេល​ចូល​សិល្បៈ​អា​យុ​១៣ ឆ្នាំ។

នាង​បន្ត​ថា មក​ដល់​ពេល​នេះ នៅ​តែ​ស្រឡាញ់​ និង​គាំ​ទ្រ​តារា​សម្តែង​ និង​ចម្រៀង​អា​មេរិច​ទាំង​ពីរ​នេះ​ដូច​មុន មិន​បាន​ផ្លាស់​ប្តូរ​ចិត្ត​នោះ​ទេ​។

អត្ថបទ​៖ ឆុង ស៊ីណាន

មតិយោបល់