• 2016-12-15 01:30:00
  • ព័ត៌មាន

សុខ ស្រីនាង ឡើង​តម្លៃ​ខ្លួន​ខ្ពស់​ជាង​មុន

  • 2016-12-15 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​បទ​ "នៅ​Singleឯកា​មាន​សង្សា​រ​ខូច​ចិត្ត​" បាន​លើក​ឡើង​ថា​ ខណៈ​ពេល​នេះ​តម្លៃ​ខ្លួន​របស់​នាង​ឡើង​ខ្ពស់​ជាង​មុន ដែលចេញ​ច្រៀង​​មួយ​កម្ម​វិធី​នាង​ទទួល​បាន​ចន្លោះ​ពី​១៥០០ ដុល្លារ​ទៅ​១៨០០ ដុល្លារ។

ស្រីនាង បាន​ឲ្យ​ដឹងថា​ បើ​ប្រៀប​ធៀប​កាល​ពី​ពេល​មុន​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​មុន​នាង​ទទួល​បាន​ពី ១០០០ ដុល្លារ ទៅ១២០០ ដុល្លារក្នុង​មួយ​កម្ម​វិធី​។ "ច៎ាស​អូន​តម្លៃ​ខ្លួន​បង​ទើប​តែ​ឡើង​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៦ នេះ​ទេ​​អូន​ ហើយ​បង​គិត​ថា​តម្លៃ​ខ្លួននេះ​វា​សក្តិសម​សម្រាប់​​បង​មិន​ថ្លៃខ្ពស់​ពេក ឬ​ទាប​ពេក​នោះ​ទេ​គឺ​សម​ល្មម​ដែល​បង​អាច​ទទួល​យក​បាន​"។ សុខ ស្រីនាង ថ្លែង។

សុខ ស្រីនាង ជាមួយ​ ទ្រី សក្កដា

ម្ចាស់​បទ​ "គេ​ទៅ​ចោល​យើង​ហើយ" បន្ថែម​ថា តម្លៃ​ខ្លួន​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ជា​តម្លៃ​ខ្លួន ​ដែល​ចេញ​ទៅ​ច្រៀង​នៅ​តាម​បណ្តា​ខេត្ត​តាម​កម្ម​វិធី​ធំ ឬ​កម្ម​វិធី​តូច​។ បើ​កម្មវិធី​តូច​នៅ​តាម​បណ្តា​ខេត្ត​​តម្លៃ​ខ្លួន​១៥០០ ដុល្លារ តែបើ​កម្ម​វិធី​ធំ​តម្លៃ​១៨០០ ដុល្លារ​តែ​ម្តង​។

“បើ​តម្លៃ​ច្រៀង​នៅ​ភ្នំពេញ​វិញ​បង​យក​តម្លៃ​ផ្សេង​អូន មិន​ថ្លៃ​ដូច​នៅ​តាម​ខេត្ត​ទេ​ តែ​បង​សុំ​មិន​បញ្ជាក់ពី​​តម្លៃ​ពិត​ប្រាកដនោះ​ទេ។ ​ពេល​ខ្លះ​មាន​កា​រ​យោគ​យល់​ច្រើន​ក៏​បញ្ចុះ​តម្លៃ​ទៅ​ មិន​បាន​ទៅ​តាម​អ្វី​ដែល​យើង​កំណត់​នោះ​ទេ​អូន​ ហើយ​មើល​ទៅ​តាម​កម្ម​វីធី​ដែរ​"។ សុខ ស្រីនាង បញ្ជាក់៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់