• 2016-12-22 03:19:53
  • ស្ទីលតារា

ចន ច័ន្ទ​លក្ខិណា វ៉ា​ដាច់​តារា​ស្រី ​៣​រូប

  • 2016-12-22 03:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាង ចន ច័ន្ទ​លក្ខិណា វ៉ា​ដាច់​តារា​សម្តែង​ស្រី​៣​រូប​ក្រោយ​ពីធ្វើ​ការ​បោះ​ឆ្នោត​តាម​រយៈ​វេប​សាយ​Sabay នាង​ជា​តារា​សម្តែង​ស្រី​ដែល​សម្តែង​ឈុតឆាក​​ឈ្នា​នីស​កាច​ឆ្នាស់​ឆ្នើម​សម​ជាង​គេ​។

គិត​ត្រឹម​ថ្ងៃ​នេះ មានរយៈ​ពេល​មួយ​សប្តាហ៍​ហើយ​ដែល Sabay បាន​ធ្វើ​ការ​បោះ​ឆ្នោត​ទៅ​លើ​តារា​សម្តែង​ស្រី​ ៤រូប​ ទៅ​លើ​តំណែង​ជា​តួអង្គ​ឈ្នា​នីស​កាច​ឆ្នាស់​ឆ្នើម​ក្នុង​នោះ​មាន​ អ្នកនាង ចន ច័ន្ទ​លក្ខិណា កញ្ញា ទឹម រដ្ឋា កញ្ញា សូដា នីតា និង កញ្ញា យ៉ែម ស្រីពេជ្រ ។ ឃើញថាលទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​លេខ​១ បាន​ទៅ​លើ​អ្នកនាង ចន ច័ន្ទ​លក្ខិណា ដោយ​ទទួល​បាន​សម្លេង​គាំ​ទ្រ​ ៥៨​.៩៧ ភាគ​រយស្មើរ​នឹង​ ៤២៤ សម្លេង។

អត្ថបទ​កាល​ពី​សប្តាហ៍មុន​

លេខ​២​បាន​ទៅ​លើ​កញ្ញា យ៉ែម ស្រីពេជ្រ ទទួល​បាន​សម្លេង​គាំ​ទ្រ​ ៣០.១៨ ភាគ​រយ​ស្មើ​រ​នឹង​ ២១៧ សម្លេង​។

លេខ​៣​បាន​ទៅ​លើ​កញ្ញា ទឹម រដ្ឋា ទទួល​បាន​សម្លេង​គាំ​ទ្រ​ ៧.៣៧ ភាគ​រយ​ស្មើរ​នឹង​៥៣​សម្លេង​។

លេខ​៤​បាន​ទៅ​លើ​កញ្ញា សូដា នីតា មាន​សម្លេង​គាំ​ទ្រ​ ៣.៤៨ ភាគ​រយ​​ស្មើរ​នឹង​២៥ សម្លេង​។

តោះ​ទៅ​តាម​ដាន​លទ្ធ​ផល​នេះ​ការ​បោះ​ឆ្នោត​​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់