• 2016-12-26 07:00:38
  • ជីវិតតារា

តិចដល់គូព្រេង! សុខ​ ស្រីនាង សុបិន​ឃើញ​ពស់​ដេញ​ចឹក​

  • 2016-12-26 07:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខ ស្រីនាង បាន​ប្រាប់​មក​កាន់​Sabayថា ​កន្លង​មក​នាង​ធ្លាប់​យល់​សុបិ​នឃើញ​ពស់​ដេញ​ចឹកច្រើន​ដង ​តែ​ត្រូវ​បាន​នាង​វាយ​ឲ្យ​ងាប់​ទាំង​អស់​។

“ច៎ាស​អូន​...បង​ធ្លាប់​​ដេក​យល់​សប្តិឃើញ​ពស់​រាប់​មិន​អស់​ ជា​ពិសេស​គឺ​ពស់​វែក​តែ​ម្តង​ពួក​វា​តាម​ដេញ​ចឹកបង​ នៅ​ក្នុង​​យល់​សប្តិ បង​ពិតជា​ភ័យ​ណាស់​ពេល​ឃើញ​ពស់​ម្តងៗ​ គឺ​បង​ដឹង​តែ​វាយ​វា​ឲ្យ​ងាប់​ហើយវា​​មិន​ដែ​ល​ចឹក​បង​បាន​ម្តង​ណា​ទេ​​ បង​ស្អប់​សត្វ​ពស់​ខ្លាំង​ណាស់​ទើប​ក្នុង​​យល់​សប្តិ​បង​វាយ​វា​ឲ្យ​ងាប់​"។ ស្រីនាង ថ្លែង​។

សុខ ស្រីនាង ជាមួយ ទ្រី សក្កដា

ម្ចាស់​បទ​"គេ​ទៅ​ចោ​ល​យើង​ហើយ​" បន្ត​ថា ​ក្រោយ​ពីរូប​នាង​យល់​សុបិន្ត​ឃើញ​សត្វ​ពស់​ ពេល​ភ្ងាក់ពី​គេង​តែង​តែ​សួរ​ទៅ​ម្តាយ​ឬ​ក៏​បង​ប្អូន​អំពី​សុបិន​មួយ​នេះ​ ម្តាយ​របស់​នាង​ក៏​ប្រាប់​​ថា​បើ​សុបិនឃើញ​ពស់​ចឹក​ និង​រឹត​រួត​រើ​ទៅ​ណា​មិន​រួច​បាន​ន័យ​ថា​ដល់​គូ​ហើយ តែ​បើ​ក្នុង​សុបិន្ត​នោះ​វាយ​ពស់​ឲ្យ​ស្លាប់​មិន​ទាន់​ដល់​គូ​នោះ​ទេ​បុរស​នោះ​បាន​ត្រឹម​តែ​ស្រឡាញ់​តែ​ប៉ុណ្ណោះ​។

សុខ ស្រី​នាង បន្ថែម​ថា​៖ " បង​ជឿ​នៅ​អ្វី​ដែល​ម៉ាក់​បង​គាត់​កាត់​​យល់​សប្តិ​ឲ្យ​បង​ ព្រោះ​បង​ធ្លាប់​មាន​បទ​ពិសោធន៍​កន្លង​មក​ណា​អូន​ ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ​បង​​យល់​សប្តិ​វាយ​ពស់​ងាប់​រហូត​ ទើប​បុរស​មួយ​ចំនួន​បាន​ត្រឹម​តែ​សុំ​ស្រឡាញ់​បង ទោះ​បង​ប្រាប់​អូន​ថា​គ្មាន​អ្នក​ស្រឡាញ់​ក៏អូន​មិន​ជឿដែរ​"។

ទោះ​បី​ជា​​អ្នក​នាង សុខ ស្រីនាង យល់​សុបិន្ត​ឃើញ​សត្វ​ពស់​ និង​មាន​បុរសៗ​តាម​សុំ​ស្នេហ៍​លើ​រូប​នាង​ក៏​ដោយ​ នៅ​ក្នុង​​ពេល​នេះ​នាង​សុំ​មិនទាន់​គិត​គូរពី​រឿង​ស្នេហា​នោះ​ទេ​ ព្រោះ​កំពុង​ជា​ប់​រវល់​ខ្លាំង​ជា​មួយ​ការងារ​សិល្បៈ​។ សុខ ស្រីនាង បញ្ជាក់​៕ ​

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់