• 2016-12-27 03:48:35
  • ជីវិតតារា

នៅ សុនីតា ម្ចាស់​ចិត្ត​ទិញ​វីឡា​ឲ្យ

  • 2016-12-27 03:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភពច្បាស់ការ​មួយ​បាន​បង្ហើប​ប្រាប់ Sabay ​នៅ​ព្រឹក​នេះ​ថា តារា​សម្ដែង កញ្ញា នៅ សុនីតា ត្រូវ​បាន​សង្សារ​របស់​ខ្លួន​​ទិញ​វីឡា​ឲ្យ​​មួយខ្នង​​ នៅ​កណ្ដាល​ក្រុង​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ។

ប្រភព​ដដែល​បាន​បង្ហើប​ឲ្យ​ដឹង​ថា វីឡា​នោះ​មាន​​តម្លៃ​ជិត​៣០​ម៉ឺន​ដុល្លារ ជា​ប្រភេទ​វីឡា​ភ្លោះ​ ស្ថិត​នៅ​ក្នុង​បុរី​មួយ ក្បែរ​ផ្សារ​ទំនើប​អ៊ីអន​ទី២ ដោយ​សង្សារ​របស់​នាង​ទិញ​ឲ្យ ដាក់​ឈ្មោះ​កញ្ញា​ នៅ សុនីតា​ តែ​ម្ដង។ ប្រភព​រាយការណ៍​មក​ថា គេ​តែង​ឃើញ​​កញ្ញា នៅ សុនីតា ឧស្សាហ៍​បើក​​ឡាន​មក​កុម្ម៉ង់​ឲ្យ​ជាង​ធ្វើ​ជា​ញឹក​ញាប់ ហើយ​បច្ចុប្បន្ន​វីឡា​នោះ​សម្រេច​បាន​ធ្វើ​ប្រហែល​៩០%​ហើយ។

ក្នុង​ជំនួប​ជា​មួយ​ Sabay កញ្ញា នៅ សុនីតា មិន​បាន​ប្រកែក​ជុំវិញ​ការ​លើក​ឡើង​​ខាង​លើ​ឡើយ ​នាង​ទទួល​ស្គាល់​ថា ខ្លួន​​ពិត​ជា​ទើប​តែ​​ទិញ​វីឡា​​មួយ​ពិត​ប្រាកដ​មែន ប៉ុន្តែ​តារា​ស្រី​រូប​នេះ​មិន​បាន​ប្រាប់​តម្លៃ​​ឡើយ ព្រោះ​ខ្លាច​គេ​ថា​នាង​អួត។

ជា​មួយ​គ្នា​​នោះ​ នៅ សុនីតា ក៏​​មិន​បាន​ប្រាប់​ថា សង្សារ​​របស់​ខ្លួន​មាន​ឈ្មោះ​អ្វី ​ធ្វើ​ការងារ​អ្វី​ដែរ ប៉ុន្តែ​នាង​បាន​ប្រាប់​ថា​ស្រលាញ់​និង​ស្វែង​​យល់​ចិត្ត​​គ្នា​ជាង​៤ឆ្នាំ​មក​ហើយ ទើប​​នាំ​ឲ្យ​មាន​ការ​ទុកចិត្ត​គ្នា​បែប​នេះ។ "​គាត់​ឃើញ​ខ្ញុំ​ចូល​សិល្បៈ​ច្រើន​ឆ្នាំ​ អត់​មាន​របស់​ល្អ​ប្រើប្រាស់​ដូច​គេ អត់​ចេះ​ហក់លោត ចេះ​តស៊ូ ចេះ​ទុកដាក់​ប្រាក់​កាស មាន​​ប៉ា​ម៉ាក់​ក៏​ល្អ​ទៀត ទើប​គាត់​លើក​ទឹក​ចិត្ត​​ខ្ញុំ"។ នៅ សុនីតា​លើក​ឡើង។

តារា​ស្រី​រូប​នេះ​បាន​បន្ត​ថា វីឡា​ខាង​លើ​​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៧ ហើយ​នាង​គ្រោង​ចូល​នៅ ក្នុង​អំឡុង​​ខែ កក្កដា ឆ្នាំ ២០១៧​ខាង​មុខ​នេះ។ ទោះបី​ជា​មាន​យល់​ចិត្ត​គ្នា​ហើយ​រហូត​ដល់​ទិញ​វីឡា​ឲ្យ​បែប​នេះ​ក្ដី នៅ សុនីតា មិន​បាន​បង្ហាញ​តម្រុយ​ថា អ្នក​ទាំង២ គ្រោង​ចូល​រោង​ជ័យ​នៅ​ពេល​ណា​ឡើយ៕

អត្ថបទ៖ ខុត សីហា

មតិយោបល់