• 2017-01-11 02:42:49
  • ជីវិតតារា

Ruby Lin សម្រាល​កូន​ដំបូង​បាន​​​ប៉ុន្មាន​ថ្ងៃ​មុន គ្រោង​យក​កូន​ទី​២

  • 2017-01-11 02:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​តៃវ៉ាន់ Ruby Lin (ចៀវៃ) បាន​សម្រាល​កូន​​ស្រី​ដំបូង​ជាមួយ​ស្វាមី Wallace Huo ហើយ​កាល​ពី​ថ្ងៃ​ទី ៦ ខែ មករា ឆ្នាំ​២០១៧។​ ពេល​នេះ​សុខភាព​ស្ថិត​ក្នុង​ភាព​ល្អ​ប្រសើរ​ ហើយ​នាង​បង្ហើប​ថា ចង់​បាន​កូន​ទី​២​ទៀត។ យោង​តាម​សារព័ត៌មាន​តៃវ៉ាន់។

តាម​ប្រភព​បន្ត​ថា តារា​ស្រី​វ័យ​៤០​ឆ្នាំ​​អាច​ចុះ​ពី​លើ​គ្រែ​ដើរ​បាន​ដើរ ក្រោយ​សម្រាល​បាន​២​ថ្ងៃ។ យ៉ាងណាក្ដី​គិត​មក​ដល់​ពេល​នេះ គូ​ស្នេហ៍​តារា​ទាំង​ពីរ​មិន​ព្រម​បង្ហាញ​មុខ​​កូន​ស្រី​​ឲ្យ​សាធារណៈ​ជន​ឃើញ​នៅ​ឡើយ​ទេ។ គ្រាន់​តែ​បង្ហើយ​ថា កូន​នោះ​កាត់​ទៅ​រក​ពួក​គេ​ទាំង​ពីរ។

​ Ruby Lin កំពុង​ស្វែង​រក​អ្នក​មើល​ក្មេង​ ​ដើម្បី​ជួយ​អំឡុង​ពេល​សម្រាល​មួយ​ខែ​នេះ។ តួ​ស្រី​ក្នុង​រឿង​ "ព្រះ​នាង​ យេយេ" នឹង​មាន​គម្រោង​ចូល​សិល្បៈ​វិញ ក្រោយ​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ។ ប្រភព​​បាន​បញ្ជាក់​ទៀត​​ថា ប្ដី​ប្រពន្ធ​ទាំង​ពីរ​ចាប់​អារម្មណ៍​យក​​កូន​ទី​២៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់