• 2017-01-31 03:00:59
  • ព័ត៌មាន

ឧកញ៉ាសប្បុរស ឌួង ឆាយ បន្ត​សកម្មភាព​សប្បុរស​ ចេញ​មុខ​ជួយ​ឧបត្ថម្ភ តា​ ចេក​ ទៀត!

  • 2017-01-31 03:00:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ទទួល​បាន​ការ​ទទួល​ស្គាល់​ថា​ជា​ឧកញ៉ា​មាន​ចិត្ត​សប្បុរស​មួយ​រូប តាម​រយៈ​សកម្មភាព​ក្នុង​កិច្ចការងារ​សង្គម និង​សប្បុរសធម៌​នានា ឥឡូវ​នេះ​លោកឧកញ៉ា ដួង ឆាយ បាន​បន្ត​សកម្មភាព​ដល់​សង្គម​សិល្បៈ​ទៀត​ ដោយ​លោក​បាន​ចូល​រួម​ឧបត្ថម្ភ​តាចេក តារា​កំប្លែង​ក្នុង​ក្រុម​នាយ​កុយ​ដែល​កំពុង​ជួប​ទុក្ខ។

លោកឧកញ៉ា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ថា​ លោក​បាន​ជូន​ថវិកា​៤០ ម៉ឺន​រៀល​ដល់​អ្នក​កំប្លែង​ជើង​ចាស់​លោក​តា​ចេក​ តាម​រយៈ​តារា​ចម្រៀង​លោក សាន ផានិត​ ដើម្បី​ជួយ​សម្រាល​ការ​លំបាក​របស់​តារា​កំប្លែង​ជើង​ចាស់​ដែល​កំពុង​មាន​ទុក្ខ។

បន្ថែម​ពី​លើ​ថវិការ​ខាង​លើ ឧកញ៉ា វ័យ​ក្មេង​រូប​នេះ​នៅ​បន្ត​លើក​ទឹក​ចិត្ត​ឲ្យ​លោក​តា​ចេក​ កុំ​អស់​សង្ឃឹម និង​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​រក្សា​សុខ​ភាព​ឲ្យ​ឆាប់​សះស្បើយ។

ត្បិត​ថវិកា​ជំនួយ​មិន​ច្រើន ប៉ុន្តែ​សកម្មភាព​របស់​លោក ទទួល​បាន​ការ​សាទ​ខ្លាំង​ពី​អ្នក​ស្រឡាញ់​ចូល​ចិត្ត​លោក​លើ​បណ្ដាញ​សង្គម។ ជា​ចុង​ក្រោយ​ លោក ឌួង ឆាយ ក៏​បាន​អំពាវ​នាវ​ដល់​ពុក​ម៉ែ​បង​ប្អូន​បើ​សិន​ជា​ចង់​ជួយ​លោក​តា​ចេក អាច​ទាក់​ទង​ទៅ​តា​រា​ចម្រៀង​ សាន ផានិត​ បាន​។​

ពាក់​ព័ន្ធ​បញ្ហា​នេះ តារា​ចម្រៀង​ លោក សាន ផានិត ដែល​តំណាង​ឧកញ៉ា ដួង ឆាយ នាំ​យក​ថវិកា​ទៅ​ជួយ​តា ចេក ក៏​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​អម​ជា​មួយ​រូប​តា​ចេក​ថា មាន​ជីវិត​ត្រូវ​មាន​ការ​ចែក​រំលែក​បន្ទាប់​ពី​យើង​អាច​ជួយ​ខ្លួន​ឯង​បាន​ ចំណែក​មូល​និធិ​មនុស្ស​ធម៌​មិន​មែន​ជា​អា​ជី​វកម្ម​ឡើយ៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់