• 2017-01-31 07:48:09
  • ភាពយន្ត

មួយ​ឈុត​នេះ​​ យ៉ារ៉ូ ថា​ក្ដុក​ក្ដួល​បំផុត​ក្នុង​រឿង "ស្រទន់​មន្ត​ស្នេហ៍"

  • 2017-01-31 07:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ក្នុង​វីដេអូ​ភាគ "ស្រទន់​មន្ត​ស្នេហ៍" វី យ៉ារ៉ូ បាន​លើក​ឡើង​ពី​ឈុត​មួយ​ដែល​លោក​ក្ដុក​ក្ដួល​​បំផុត​ក្នុង​សាច់​រឿង​នេះ​ ដោយ​សារ​តែ​វា​ប្រហាក់​ប្រហែល​ទៅ​នឹង​ជីវិត​ពិត​របស់​លោក​ដែរ។

យ៉ារ៉ូ និយាយ​ថា​ឈុត​នោះ​គឺ​ជា​ឈុត​ដែល​លោក​រត់​ចេញ​ពី​ផ្ទះ​ដោយ​សារ​តែ​អ្នក​ផ្ទះ​ជំទាស់​រឿង​ស្នេហា​ តែ​ត្រូវ​បង​ស្រី​អង្វរ​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ។ "ពេល​ហ្នឹង​ខ្ញុំ​គិត​ថា​បើ​ខ្ញុំ​មក​វិញ​អ្នក​ទាំង​អស់​គ្នា​អាច​នឹង​យល់​ពី​ខ្ញុំ​ តែ​ចុង​ក្រោយ​គាត់​នៅ​តែ​មិន​ទទួល​ស្គាល់​អ្វី​ដែល​ខ្លួន​ខ្ញុំ​ដដែល គាត់​នៅ​តែ​បង្ខំ​ខ្ញុំ​ឲ្យ​កែប្រែ ហើយ​ប្លង់​នេះ​ខ្ញុំ​ក្ដុក​ក្ដួល​ក្នុង​អារម្មណ៍​បំផុត" យ៉ារ៉ូ បន្ថែម៕

ទស្សនា​ការ​បក​ស្រាយ​លម្អិត​ពី​ យ៉ារ៉ូ៖​​

អត្ថបទ៖ Samedy

មតិយោបល់