• 2017-01-31 23:11:00
  • ព័ត៌មាន

ព្រឺ​សម្បុរ ពេលលឺ​​​កំពូល​តារា​ទាំង​៣ និយាយ​ពី​កម្ពុជា​ ប្រាប់​ទៅ​កាន់​ពិភពលោក

  • 2017-01-31 23:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ហូលីវូដ Leonardo DiCaprio, Angelina Jolie និង​អតីត​តារា​បាល់​ទាត់ David Beckham សុទ្ធ​ធ្លាប់​​មក​​ប្រទេស​កម្ពុជា​នា​ពេល​កន្លង​ទៅ ខណៈ Angelina ​មក​ញឹក​ជាង​គេ។ យ៉ាងណាមិញ តារា​ទាំង​៣ មក​កម្ពុជា​​ខ្លះ​ជា​លក្ខណៈ​ការងារ ឯ​ខ្លះ​ជា​ការ​កម្សាន្ត។

ជាក់​ស្ដែង Angelina Jolie ​មក​ដល់​កម្ពុជា​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​មុន ដើម្បី​ថត​រឿង​ "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​" ដែល​ត្រៀមបញ្ចាំង​នៅ​ថ្ងៃ​ទី ១៨កុម្ភៈ ឆ្នាំ ២០១៧​នេះ​នៅ​លើ​ទឹក​ដី​អង្គរ​ ខេត្ត​សៀមរាប។ ចុះ​ក្រោយ​មក​ឃើញ​ទិដ្ឋភាព​ក្នុង​ប្រទេស​ដែនដី​សុវណ្ណភូមិ ពួក​គេ​និយាយ​អ្វី​ខ្លះ​បង្ហាញ​ទៅ​ពិភពលោក?

១. Leonardo DiCaprio

តារា​ប្រុស​ដែល​ឈ្នះ​ពាន Oscar ក្រោយ​ប្រឡូក​ក្នុង​សិល្បៈ​សម្ដែង​ច្រើន​ជាង​២០ឆ្នាំ​កាល​ពី​ឆ្នាំ​មុន​  បាន​មក​ប្រទេស​កម្ពុជា​​ទស្សនា​ប្រសាទ​អង្គរវត្ត កាល​ពី​ឆ្នាំ​២០១៥។ តាម​ការ​សាកសួរ​ពី​អ្នក​កាសែត​ថា "តើ​កន្លែង​ណា​លើ​ផែន​ដី​ដែល​ លោក​ចូលចិត្ត​ចង់​សម្រាក​លំហែ​ជាង​គេ? Leonardo និយាយ​ថា កម្ពុជា​​គឺ​ជា​កន្លែង​វេទមន្ត​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ ហើយ​ប្រជាជន​នៅ​ទី​នោះ​គួរ​ឲ្យ​ស្រឡាញ់​​ និង​​ជា​កន្លែង​ដ៏​ស្រស់​ស្អាត​ជាង​គេ ដែល​ខ្ញុំ​ធ្លាប់​ឃើញ។ ខ្ញុំ​ផ្ដល់​មតិ​ថា អ្នក​គ្រប់គ្នា​គួរ​តែ​ទៅ​ប្រទេស​កម្ពុជា​ថ្ងៃ​ណាមួយ​ទៅ"។

២. Angelina Jolie

“ពេល​ដែល​ខ្ញុំ​មក​ដល់​កម្ពុជា​ដំបូង វា​បាន​ផ្លាស់​ប្ដូរ​​ខ្ញុំ។ វា​បាន​ប្ដូរ​ទស្សនវិស័យ​របស់​ខ្ញុំ។ ខ្ញុំ​​​បាន​ដឹង​​ប្រវត្តិសាស្ត្រ​ជា​ច្រើន​នៅ​ប្រទេស​នេះ ទាំង​ខ្ញុំ​មិន​បាន​រៀន​នៅ​សាលា​ និង​ដឹង​​រឿង​​ជីវិត​ជា​ច្រើន​ ដែល​ខ្ញុំ​​ចង់​យល់​ចង់​ដឹង"។ សម្ដី​របស់ ម្ដាយ​ចិញ្ចឹម Maddox។

៣. David Beckham

អតីត​កីឡាករ​បាល់ទាត់​ និង​ថត​ម៉ូដែល​ David Beckham មក​ដល់​ទឹក​ដី​ខេត្ត​សៀមរាប​កាល​ពី​ឆ្នាំ​២០១៥ ក្នុង​បំណង​​ចុះ​ចែក​អំណោយ​ឲ្យ​កុមារ​ក្រីក្រ​ តាម​រយៈ​អង្គការ UNICEF។ Beckham បាន​បង្ហោះ​រូប​ជា​ច្រើន​ ដោយ​រូប​មួយ​ថត​នៅ​​ប្រាសាទ​តា​ព្រហ្ម​​គេ​បាន​សរសេរ​ថា​៖​" មាន​ពេល​ដ៍ល្អ​ក្នុង​ប្រទេស​កម្ពុជា ជួប​ជាមួយ​មនុស្ស​អស្ចារ្យ​ជា​ច្រើន​។ ប្រសិន​បើ​អ្នក​មាន​ឱកាស​មក​ប្រទេស​កម្ពុជា​កុំ​ភ្លេច​ប្រាសាទ​តា​ព្រហ្ម"។

ឯ​រូប​១​ទៀត​ថត​នៅ​ប្រសាទ​អង្គរវត្ត​ ​ប្ដី​របស់ Victoria Beckham បាន​និយាយ​ផង​ដែរ​ថា៖ "ថ្ងៃ​ដ៏​អស្ចារ្យ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ទស្សនា​ប្រសាទ​អង្គរវត្ត ដែល​ជា​កន្លែង​ដ៏​ស្រស់​ស្អាត​ជាង​គេ​មួយ​ក្នុង​ពិភពលោក"៕​​

​​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់