• 2017-02-07 23:06:00
  • ជីវិតតារា

អ៊ីចឹងតើ​បាន​​ ស៊ឹម​ ថៃ​ណា​ មិន​ដាច់​ចិត្ត​ចោល​ទ្រនំ​ M

  • 2017-02-07 23:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊ឹម ថៃណា បាន​ប្រាប់​ Sabay ថា​មូល​ហេតុ​ដែល​នាង​បន្ត​នៅ​ផលិត​កម្ម​ M ដោយ​សារ​តែ​ក្នុង​ពេល​នេះ​​រូប​នាង​មាន​ការ​ជួយ​ជ្រោម​ជ្រែង​យ៉ាង​ខ្លាំង​ពី​សំណាក់​ម្ចាស់​ផលិត​កម្ម​ M ក្នុង​ការ​ចេញ​បទ​ចម្រៀង​ថ្មីៗ​ជា​បន្ត​បន្ទាប់​។

ម្ចាស់​បទ​ "ទឹក​ភ្នែក​គ្មាន​ពណ៌​" បន្ត​ថា​ ក្រោយ​ពី​​នាង​វិល​មក​ចូល​ផលិត​កម្ម​ M ជា​លើក​ទី២​នេះ​រូប​នាង​ត្រូវ​បាន​លើក​ស្ទួយ​ពី​ថៅ​កែ​នៅ​ផលិត​កម្ម​ M យ៉ាង​ពេញ​ទី​ បន្ទាប់​ពី​ចេញ កាល​ពី​ឆ្នាំ​ ២០១១។ ព្រោះ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ​នាង​មាន​បទ​ Original Song ចំនួន​២​បទ​ ដែល​បាន​ចេញ​លក់​នៅ​លើ​ទី​ផ្សារ​ហើយ​មាន "ខ្វល់​ពី​ខ្ញុំ​ផង​ទាន់​ខ្ញុំ​នៅ​ក្បែរ​" និង​ បទ​ "ខ្លាច​ពេល​យប់​" ពីរ​បទ​នេះ​ ក៏​ទទួល​បាន​ការ​គាំ​ទ្រ​ទស្សនិកជន​ផង​ដែរ​។

ក្រៅ​ពី​បទ​ចម្រៀង​ Original Song ទាំង​ពី​រ​បទ​ខាង​លើ​នេះ នាង​ក៏​​មាន​បទ​ចម្រៀង​មួយ​ចំនួន​មិន​មែន​ជា​ Original Song បាន​ចេញ​នៅ​លើ​ទី​ផ្សារ​ជា​បន្ត​បន្ទាប់​។ ស៊ឹម ថៃ​ណា បន្ថែម​។ " ចាស​អូន​សម្រាប់​ឆ្នាំ​២០១៧​ នេះ​ខាង​ផលិត​កម្ម​គាត់​បាន​ត្រៀម​បទ​ Original Song ឲ្យ​​បង​ប្រ​ហែល​ជា​៨ បទ​សម្រាប់​វាយ​លុក​នៅ​លើ​ទី​ផ្សារ​"៕​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់