• 2017-02-09 08:00:20
  • ជីវិតតារា

ស្ងាត់ៗ សូដា នីតា ឈរ​ឈ្មោះ​​​ ប៊្រេន លើ​ជំនួញ​ថ្មី

  • 2017-02-09 08:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួញ​ថ្មី​ "ដានីតា គុជ​ខ្យង"​ ជា​ឈ្មោះ​​ម្សៅ​មួយ​ប្រភេទ​ ឈរ​ឈ្មោះដោយ​ តារា​សម្តែង​ សូដា​ នីតា ដែល​បាន​នាំ​ចូល​មក​ពី​ប្រទេស​កូរ៉េ។

ជំនួញ​ឈរ​ឈ្មោះ​ខ្លួន​ឯង​នេះ សូដា នីតា ប្រាប់​ថា​មាន​រយៈ​ពេល​៣​ខែ​ ហើយ​ក៏​បាន​ពិភាក្សា​គ្នា​ត្រឹម​ត្រូវ​ជា​មួយ​ក្រុម​ហ៊ុន​​​ម្សៅនេះ​រួច​រាល់​ហើយ​ដែរ។

តារា​ម៉ូដែល​រូប​នេះ បាន​ធ្វើ​ការ​អះអាង​ថា​​ផលិតផល​​ខាង​លើ​នេះ ទទួល​បាន​ការ​ឆ្លង​កាត់​និង​ពិនិត្យ​យ៉ាង​ត្រឹម​ត្រូវ​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ថែម​ទាំង​​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​​សម្រាប់​អ្នក​អតិថិជន​​ផង​ដែរ​ ជាពិសេស​រូប​នាង​ផ្ទាល់​កំពុង​ប្រើ​ប្រាស់​ជា​ប្រចាំ​ថ្ងៃ​ផង​ដែរ។

"ម្សៅ​ហ្នឹង​ខ្ញុំ​បាន​ប្រើ​ដោយ​ផ្ទាល់​ ឃើញ​ថា​ល្អ​ ទើប​យក​មក​ដាក់​លក់​លើ​ទី​ផ្សារ​ ម្យ៉ាង​ទៀត​ក៏​ចង់​បង្កើត​មុខ​របរ​ដែល​មាន​ឈ្មោះ​ខ្លួន​ឯង​ដែរ"។ នីតា បញ្ជាក់៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់