• 2017-03-06 01:47:58
  • ព័ត៌មាន

ឈិត សុវណ្ណបញ្ញា ចាប់​ដៃ​គូ​ជា​មួយ​ សុគន្ធ​ ថេរ៉ា​យុ​ ភ្លែត​ហ្មង

  • 2017-03-06 01:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈិត​ សុវណ្ណ​បញ្ញា បាន​ប្រាប់​ Sabay ថា​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​ខាង​មុខ​នេះ​នាង​បទ​ចម្រៀង​ចំនួន​ចំនួន​៥​បទ​ក្នុង​ផលិត​កម្ម​ថោន​ ២​បទ​ជា​ចម្រៀង​ទោល​ និង​៣​បទ​ទៀត​ច្រៀង​ឆ្លង​ឆ្លើយ​ជា​មួយ​ សុគន្ធ​ ថេរ៉ាយុ​។

តារា​ចម្រៀង​ស្រី​ដែល​បាន​ផ្ដាច់​ខ្លួន​ចេញ​​ពី​ផលិត​កម្ម​ហង្ស​មាស​មក​ចូល​ថោន​បន្ត​ថា កេរ្តិ៍​ឈ្មោះ​របស់​នាង​​អាច​ នឹង​លេច​ធ្លោ​ជាង​មុន​តែ​មិន​ហ៊ាន​សង្ឃឹម​មួយ​រយ​ភាគ​រយ​នោះ​ទេ​ អា​ស្រ័យ​ទៅ​លើ​ការ​គាំ​ទ្រ​របស់​ទស្សនិកជន​។ ទោះ​បី​នេះ​ជា​លើក​ដំបូង​ដែល​កញ្ញា ឈិត សុវណ្ណបញ្ញា បាន​ចាប់​ដៃ​គូ​ជា​មួយ​​ សុគន្ធ ថេរ៉ាយុ ក្ដី​តែ​មិន​មាន​អ្វី​ពិបាក​សម្រាប់​នាង​ឡើយ​ពី​ព្រោះ​ពី​មួយ​បទ​ទៅ​មួយ​បទ​ពួក​គេ​សហការ​គ្នា​បាន​ល្អ​ទាំង​ការ​រាំ​ និង​ប្រើ​ប្រាស់​សម្លេង​។​

តួ​ឯក​ស្រី​ក្នុង​រឿង​ "ទេសចរណ៍​ឋាន​នរក​" បញ្ជាក់​ថា​ "ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ ហើយ​រាង​ភ័យ​រំភើប​ដែល​​ចូល​ផលិត​កម្ម​ថ្មី (ផលិតកម្មថោន) ​ដូច​បាន​ចូល​ផ្ទះ​ថ្មី​អញ្ចឹង​"។ ក្រៅ​ពី​បទ​ចម្រៀង​ត្រៀម​សម្រាប់​ចូល​ឆ្នាំ​ទាំង​៥​បទ​ខាង​លើ​ ផលិត​កម្ម​ថោន​កំពុង​តែ​រៀប​ចំ​បទ​ចម្រៀង​សម័យ​ជា​ច្រើន​បទ​ទៀត​សម្រាប់​នាង​ផង​ដែរ​៕​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់