• 2017-02-17 02:29:30
  • ជីវិតតារា

អ៊ឹម ជីវ៉ា គ្រោះ​ថ្នាក់​ចរាចរណ៍​យប់មិញ

  • 2017-02-17 02:29:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ម៉ោង​ប្រហែល​ជិត​យប់​មិញ​​នេះ រថយន្ត​តារា​សម្ដែង​លោក អ៊ឹម ជីវ៉ា ត្រូវ​ម៉ូតូ​១គ្រឿង បើក​បុក ហេតុការណ៍​នេះ​មិន​​បណ្ដាល​ឲ្យ​​មនុស្ស​គ្រោះ​ថ្នាក់​ដល់​ជីវិត​ឡើយ គ្រាន់​តែ​ខូច​ខាត​រថយន្ត​​បន្តិច​បន្តួច ចំណែក​​​ជន​បង្ក​របួស​ស្រាល។

ហេតុការណ៍​​​ខាង​លើ​កើត​ឡើង​នៅ​កំណាត់​​ផ្លូវ ព្រះសីហនុ កែង​ផ្លូវ​ត្រសក់​ផ្អែម ដោយ​រថយន្ត​កាមរី​ឆ្លាម ស្លាក់​លេខ 2D-4532 ​លោក អ៊ឹម​ជីវ៉ា បាន​បើក​ពី​​ជប់លៀង​ការ​គេ​នៅ​កោះពេជ្រ​ក្នុង​បំណង​ទៅ​ផ្ទះ លុះ​ដល់​ចំណុច​កើត​ហេតុ ក៏​មាន​ម៉ូតូ ស៊ុយហ្សុយគី​និច ​១គ្រឿង​ពាក់​ស្លាក​លេខ 1C-8819 ក្នុង​ល្បឿន​​លឿន បើកបរ​​ដោយ​​បុរស​ម្នាក់ ​មិន​ស្គាល់​ឈ្មោះ មក​បុក​រថយន្ត​ចំ​កង់​ខាង​ស្ដាំ ខូច​ខាត​បន្តិច​បន្តួច​។

ភ្លាមៗ​​ជន​បង្ក​មិន​ព្រម​ទទួល​កំហុស​ឡើយ ថែម​ទាំង​ទូរសព្ទ​ហៅ​បក្សពួក​មក​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ដោយ​មាន​សមត្ថកិច្ច​ និង​ក្រុម​អ្នក​សារព័ត៌មាន​​មក​ច្រើន​ ក៏សម្រួល​គ្នា​តែ​ម្ដង​ទៅ។

ចុង​បញ្ចប់​ជន​បង្ក​ បាន​សុំ​ទោស​​​ និង​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន ។ លោក អ៊ឹម ជីវ៉ា ក៏​មិន​បាន​ឲ្យ​ចេញ​ថ្លៃ​ជួសជុល​រថយន្ត​ឡើយ ដោយ​ឲ្យ​ជន​បង្ក​យក​ម៉ូតូ​ទៅ​ផ្ទះ​វិញ ហើយ​ស្នើ​​ឲ្យ​យុវជន​រូប​នោះ កុំ​បើក​បរ​ក្នុង​ពេល​ស្រវឹង​ទៀត។

លោក អ៊ឹម ជីវ៉ា បាន​យក​រថយន្ត​របស់​ខ្លួន​ឲ្យ​ជាង​ជួសជុល ប៉ុន្តែ​បើក​បាន​បន្តិច​ ក៏​ដាច់​ក្រឡេ​ទៅ​មុខ​លែង​រួច។ តាម​ការ​វាយ​តម្លៃ​ពី​លោក អ៊ឹម ជីវ៉ា ជំហាន​ដំបូង​ទំហំ​នៃ​ការ​ខូច​ខាត​រថយន្ត​របស់​ខ្លួន​ អស់​ខ្ទង់​៤០០​ទៅ៥០០ ដុល្លារ៕

អត្ថបទ៖ ខុត សីហា

មតិយោបល់