• 2017-03-03 03:29:56
  • ស្ទីលតារា

ភូមិគ្រឹះ Michael Jackson ដាក់​លក់​ម្ដង​ទៀត​ធ្លាក់​ថ្លៃ​​៣៣​លាន​ដុល្លារ

  • 2017-03-03 03:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​​ភូមិគ្រឹះ​របស់​តារា​ចម្រៀង​ប៉ុប​អាមេរិកMichael Jackson ​ គេ​ឲ្យ​ឈ្មោះ​ថា Neverland Ranch មាន​ទីតាំង​នៅ​ Santa Barbara​ ​​រដ្ឋ ​California ​កំពុង​ដាក់​លក់​លើ​​​ទីផ្សារ​​ម្ដង​ទៀត តែ​តម្លៃ​លក់​ធ្លាក់​ថ្លៃ​​យ៉ាង​គំហុក។

​​ យ៉ាងណា ក្នុង​ពេល​បច្ចុប្បន្ន​ទីកន្លែង​នោះ​ត្រូវ​បាន​ប្ដូរ​​ឈ្មោះ​ជា​​ "Sycamore Valley Ranch” ហើយ​​ទំហំ​​ដី​​២៧០០​ហិកតារ​​នៅ​ទី​នោះ​​ត្រូវ​បាន​កាន់កាប់​អស់​​ហើយ​។

ភូមិគ្រឹះ​មួយ​នេះ​​ធ្លាប់​​បាន​ដាក់​លក់​​ម្ដង​លើ​ទីផ្សារ​កាល​ពី​ឆ្នាំ​២០១៥​ ក្នុង​តម្លៃ​ ១០០​លាន​ដុល្លារ​ (៨០​លាន​ផោន​) តែ​បរាជ័យ​ក្នុង​ការ​លក់​ ។​ ឥលូវ​នេះ​ តម្លៃ​ផ្ទះ​នៅ​ត្រឹម​ ៦៧លាន​ដុល្លារ​ (៥៤លាន​ផោន​)​ ដែល​អាច​ជួយ​ឲ្យ​អ្នក​ទិញ​ចំណេញ​បាន​ ៣៣លាន​ដុល្លារ (២៦លាន​ផោន​)​ ក្នុង​ពេល​ខាងមុខ​។​

Michael Jackson បាន​ទិញ​​​ភូមិគ្រឹះ​នោះ​កាល​ពី​ឆ្នាំ​ ១៩៨៨​ ដែល​ជា​ផ្ទះ​មាន​សួនច្បារ​សម្រាប់​លម្ហែ​កម្សាន្ត​ ជាមួយ​នឹង​សួន​សត្វ​ និង​មាន​រថភ្លើង​បែប​ Disney ក៏​ដូចជា​ផ្លូវដែក​តូច​ៗ​ផង​ដែរ​។​ ហើយ​នៅ​ក្នុង​ផ្ទះ​មាន​បន្ទប់ទឹក​ ធំ​២​ បន្ទប់​ដាក់​ខោអាវ​ធំ​២​ សួន​ច្បារ​ផ្ទាល់​ខ្លួន​មួយ​ និង​បន្ទប់គេង​ចំនួន​៤​។ លើស​ពី​នេះ​ទៅទៀត​ ក៏​នៅ​មាន​អ្វី​ជាច្រើន​ទៀត​ដែល​អ្នក​មិន​នឹកស្មាន​ដល់​ដូចជា​ នៅ​ទីធ្លា​នោះ​មាន​រោងកុន​ដែល​មាន​កៅអី​៥០​មួយ​កន្លែង​ បន្ទប់​សម្រាប់​រាំ​កម្សាន្ត​មួយ​ ផ្ទះ​សំណាក់​២​ (​ដែល​អាច​ឲ្យ​មនុស្ស​ទៅ​សម្រាក​លម្ហែ​បាន​ ៦​នាក់​) អាង​ហែល​ទឹក​មួយ​ បន្ទប់​ក្រោម​ដី​ កន្លែង​លេង​កីឡា​ និង​ស្ថានីយ​ពន្លត់​អគ្គិភ័យ​មួយ​កន្លែង​ទៀត​ផង​។​

ផ្អែក​លើ​ភ្នាក់ងារ​អចលនទ្រព្យ​ Joyce Rey បាន​បង្ហាញ​ថា​ អចលនទ្រព្យ​នេះ​គឺ​ព័ទ្ធ​ជុំវិញ​ដោយ​វាល​ស្មៅ​ សួនច្បារ​ ដើមឈើ​ បឹង​ដ៏​ស្រស់​ស្អាត​​ជាមួយ​នឹង​ទឹកជ្រោះ​ ហើយ​ក៏​មាន​ឆ្នេរសមុទ្រ​ផង​ដែរ​។

គួរ​រំលឹក​ផង​ដែរ​ថា​ ភូមិគ្រឹះ​ត្រូវ​បាន​គេ​​ទិញ​​កាល​ពី​ឆ្នាំ​ ២០០៨​​ក្នុង​តម្លៃ​២២,៥​លាន​ដុល្លារ នៅ​ពេល​ដែល​ Michael ជួបប្រទះ​វិបត្តិ​ហិរញ្ញវត្ថុ​ ហើយ​ក្រោយ​មក​មួយ​ឆ្នាំ​ លោក​ក៏​បាន​ទទួល​មរណភាព​នៅ​អាយុ​ ៥០​ឆ្នាំ​៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់