• 2017-03-16 00:00:00
  • ជីវិតតារា

ភាគ​រយ​កូន​ប្រុស​ កែវ វាសនា មាន​មុខមាត់​ដូច​ឪពុកឬម្តាយ​?

  • 2017-03-16 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កែវ វាសនា ​បាន​ប្រាប់​ Sabay រហូត​មក​ដល់​ពេល​នេះ​កូន​ប្រុស​ទី១​របស់​លោក​មាន​អាយុ​ពីរ​ខែ​ហើយ​ ចំណែក​ឯ​មុខ​មាត់​វិញ​ គឺ​ដូច​ភរិយា​របស់​លោក​តែ​ម្ដង​​។

តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​​រូប​នេះ​បន្ត​ថា ភាគ​ច្រើន​ លោក​ឃើញ​ថា​ កូន​ប្រុស​ គឺ​មាន​មុខ​មាត់​កាត់​ទៅ​រក​ម្ដាយ​ ចំណែក​ឯ​កូន​ស្រី​ភាគ​ច្រើន​គឺ​មាន​មុខ​មាត់​កាត់​ទៅ​រក​ឪពុក​តែ​ម្ដង ​នេះ​ជា​អ្វី​ដែល​លោក​ធ្លាប់​ឃើញ​កន្លង​មក​។ ជាក់​ស្តែង​ដូច​ជា​កូន​ប្រុស​​លោក​ គឺ​មាន​មុខ​មាត់​កាត់​ទៅ​រក​ប្រ​ពន្ធ​ ចំណែក​ឯ​ភាគ​រយ​ស្រដៀង​ខ្លួន​ គឺ​តិច​តួច​បំផុត​។

លោក និយាយ​ថា បន្ទាប់​ពី​ទទួល​បាន​កូន​ប្រុស​ដំបូង​​ឈ្មោះ Chy fu ​រួច​មក​ លោក​មាន​គម្រោង​យក​កូន​ទៀត​ តែ​មិន​មែន​ពេល​នេះ​ទេ​ប្រហែល​២ឬ​៣​ឆ្នាំ​ទៀត​។ "បើ​សិន​ជា​មាន​កូន​លើក​ក្រោយ​ខ្ញុំ​ចង់​បាន​កូន​ស្រី​ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ​កូន​ស្រី​ អាច​មាន​មុខ​មាត់​កាត់​មក​រក​ខ្ញុំ​ច្រើន​ជាង​ប្រពន្ធ​ខ្ញុំ​"៕

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់