• 2017-03-09 23:18:00
  • ព័ត៌មាន

ស៊ឹម សូលីកា សោក​ស្ដាយ​យ៉ាង​ខ្លាំង​​​​ ពេល​បដិសេធហង្ស​មាស​

  • 2017-03-09 23:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង ស៊ឹម សូលីកា បាន​ប្រាប់​ Sabay ថា នាង​ពិត​ជា​មាន​អារម្មណ៍​សោក​ស្ដាយ​ ដែល​បដិសេធ​មិន​ទទួល​ថត​រឿង​ឲ្យ​ផលិត​កម្ម​រស្មី​ហង្ស​មាស​ម្ដង​ទៀត​ ដោយ​សារ​តែ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​។

ពិធី ការិនី​ កូន​មួយ​បន្ត​ថា​ ផលិត​កម្ម​រស្មី​ហង្ស​មាស​ ជា​ផលិត​កម្ម​មួយ​ដែល​ជួយ​ជំរុញ​ឲ្យ​​កេរ្តិ៍​ឈ្មោះ​​របស់​នាង​មាន​ភាព​ល្បី​​ល្បាញ ហើយ​ក៏​ជា​ផលិត​កម្ម​មួយ​ដែល​បាន​ផ្ដល់​ឱកាស​​ និង​បទ​ពិសោធន៍​ការងារ​ជា​ច្រើន​ដល់​រូប​នាង​ដែល​មិន​អាច​បំភ្លេច​បាន​។ បើ​និយាយ​ពី​ចំណូល​ដែល​នាង​រក​បាន​ពី​ហង្ស​មាស​ក៏​ច្រើន​ណាស់​ដែរ​។

តួ​ឯក​ស្រី​ក្នុង​រឿង​ "នេសាទ​ក្រពើ​" និយាយ​ថា​៖​ "តែ​គួរ​ឲ្យ​សោក​ស្ដាយ​នៅ​ពេល​ដែល​ខាង​ផលិត​កម្ម​គាត់​បាន​ទាក់​ទង​មក​កាន់​នាង​ខ្ញុំ​ដើម្បី​ធ្វើ​ការ​ចូល​រួម​សម្ដែង​សារ​​ជា​ថ្មី​នាងខ្ញុំ​ផ្ទាល់​អត់​មាន​ពេល​វេលា​គ្រប់​គ្រាន់​ទាល់​តែ​សោះ​​ អត់​ចង់​បដិសេធ​ទេ​ ហើយ​ខ្ញុំ​បាន​ចាត់​ទុក​ហង្ស​មាស​ដូច​ជា​អ្នក​មាន​គុណ​របស់​ខ្ញុំ​​ម្នាក់​អញ្ចឹង​និយាយ​ដូច​ជា​ផ្ទះ​ខ្ញុំ​តែ​ម្ដង​ "។

គួរ​បញ្ជាក់​ថា​ រឿង​ដែល​ផលិត​កម្ម​រស្មី​ហង្ស​មាស​បាន​លើក​ស្ទួយ​​កេរ្តិ៍ឈ្មោះ ​អ្នក​នាង​ ស៊ឹម សូលីកា ឲ្យ​មាន​ភាព​ល្បី​ល្បាញ​គឺ​ក្នុង​រឿង "នេសាទ​ក្រពើ​" ដែល​នាង​សម្ដែង​ជា​តួ​ឯក​ជាមួយ​កំពូល​តារា​ចម្រៀង​ លោក ព្រាប សុវត្ថិ និង​សម្ដែង​ក្នុង​បទ​ចម្រៀង​ខារ៉ាអូខេ​ជា​ច្រើន​បទ​ទៀត​៕​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់