• 2017-03-12 04:07:27
  • ព័ត៌មាន

សាលា​​មួយ​នៅ​ចិន​ល្បី​ខ្លាំង​ខាង​មាន​គ្រូ​សុទ្ធ​តែ​ជា​ស្រី​ស្អាត​​ មិន​ចាញ់​តារា​

  • 2017-03-12 04:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យ​មួយ​នៅ​ចិន​ឈ្មោះ​ថា Sichuan Normal University កំពុង​ធ្វើ​ឲ្យ​កក្រើក​នៅ​លើ​បណ្ដាញ​សង្គម​ ក្រោយ​ល្បី​ថា​មាន​គ្រូ​បង្រៀន​សុទ្ធ​តែ​ជា​ស្រី​ស្អាត​មិន​ចាញ់​តារា។

អាថ៌កំបាំង​ដែល​សាកលវិទ្យាល័យ​ខាង​លើ​សំបូរ​គ្រូ​ស្អាត​ៗ​ដូច្នេះ​ដោយ​សារ​គោលការណ៍​របស់​សាកល​វិទ្យាល័យ​ទទួល​តែ​គ្រូ​មាន​រូប​សម្រស់​ស្រស់​ស្អាត​ប៉ុណ្ណោះ​ឲ្យ​ចូល​បង្រៀន។ យ៉ាង​ណា​ក៏​ដោយ​ មិន​មែន​ស្អាត​ហើយ​អាច​ចូល​បង្រៀន​បាន​នោះ​ទេ ពោល​គ្រូ​បង្រៀន​នៅ​ទី​នោះ​ត្រូវ​តែ​ស្អាត ហើយ​មាន​ចំណេះ​ដឹង​ខ្ពស់​ទៀត​ទើប​សកលវិទ្យាធិការ​​ទទួល​យក។

អ្នក​គ្រប់គ្រង​ផ្នែក​បុគ្គលិក​នៅ​សាកល​វិទ្យាល័យ Sichuan បាន​បកស្រាយ​ជុំវិញ​មូលហេតុ​ដែល​រើស​តែ​គ្រូ​ស្អាត​ថា គ្រូ​នារីៗ ដែល​មាន​មុខមាត់​ស្អាតបាត​នឹង​លើក​ទឹកចិត្ត​ឲ្យ​សិស្ស​ប្រឹង​រៀន ហើយ​ពូកែ​ជាង​មុន​៕

ប្រភព៖ Stomp ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់