• 2017-03-13 06:54:12
  • ភាពយន្ត

ទស្សនិកជន​ហួស​ចិត្ត​នឹង​​ នីតា វរវង្ស​ ពេល​លេង​​រឿង​

  • 2017-03-13 06:54:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នីតា វរវង្ស បាន​ប្រាប់ ​sabayថា​ ​ទស្សនិកជន​មួយ​ចំនួន​បាន​ហួស​ចិត្ត​យ៉ាង​ខ្លាំង​ពេល​បាន​ជួប​រូប​នាង​​ផ្ទាល់​ ព្រោះ​នៅ​ក្នុង​រឿង​នាង​ជា​តួ​អង្គ​ម្នាក់​កាច​ឆ្នាស​គួរ​ឲ្យ​ស្អប់​​បំផុត​ តែ​នៅ​ក្រៅ​រឿង​នាង​​ជា​នារី​ម្នាក់​គួរ​ឲ្យ​ស្រឡាញ់​ទៅ​វិញ​។

តួអង្គ​ស្រី​​ក្នុង​រឿង​ "ហង្ស​បាក់​ស្លាប​" និយាយ​ថា​ " ចរិត​ពិត​របស់​ប្អូន​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ស្លូត​មិន​កាច​ដូច​ក្នុង​រឿង​ទេ​បង តែ​ពេល​លេង​រឿង​ ខ្ញុំ​ចូល​ចិត្ត​ សម្ដែង​ជា​តួ​អង្គ​កា​ច​ឆ្នាស​ក្រមិចក្រមើម​ ដូច​ថ្ងៃ​មុន​ខ្ញុំ​ទៅ​ថត​បទ​ចម្រៀង​ ចូល​ឆ្នាំ​នៅ​ភ្នំបាសិទ្ធ​ពុក​ម៉ែ​បង​ប្អូន​នៅ​ទី​នោះ​សួរ​ខ្ញុំ​ថា​ នីតា នៅ​ក្នុង​រឿង​ម៉េច​កាច​ខ្លាំង​ម្ល៉េះ​ ហើយ​គួរ​ឲ្យ​ស្អប់​ទៀត​"។

ទស្សនា​វីដេអូ​​​ នីតា វរវង្ស​ ប្រាប់​ថា​ទស្សនិកជន​ហួស​ចិត្ត​ និង​នាង​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​​​​​​

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់