• 2017-03-17 03:33:53
  • ជីវិតតារា

ត្រចៀកកាំ​ បាន​ទទួលបរាជ័យដ៏ធំ​ក្នុងជំនួញរបស់ខ្លួន

  • 2017-03-17 03:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ដែល​ជា​សេដ្ឋិនី​ Zhao Wei ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ "ត្រចៀកកាំ" នោះ​បាន​ទទួល​បរាជ័យ​ដ៏​ធំ​ ក្នុង​ការ​វិនិយោគ​ភាគហ៊ុន​ក្នុង​ប្រទេស​ចិន​ បន្ទាប់​ពី​ធនាគារ​ក្នុង​ស្រុក​ បដិសេធ​ការ​ពង្រីក​ឥណទាន​ ដល់​តារា​រូប​នេះ​ នូវ​ទឹក​ប្រាក់​ ៣ពាន់លាន​យន់​ (ប្រហែល​ ៤៣៤លាន​ដុល្លារ​) សម្រាប់​ក្រុម​ហ៊ុន​មួយ​ ក្នុង​ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​ក្នុង​ទីក្រុង​សៀងហៃ​។

គោលដៅ​ក្នុង​ការ​ទិញ​យក​ភាគ​ហ៊ុន​ នៅ​ក្រុម​ហ៊ុន​ភាគហ៊ុន​ Zhejiang People Culture បាន​ធ្លាក់​ចុះ​ ១០​ភាគរយ​រៀងរាល់​ថ្ងៃ​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ហើយ​កាល​ពី​ម្សិលមិញ​នេះ​ដែរ​ Zhao Wei ក៏​បាន​លើក​ឡើង​ដែរ​ថា​ មូលហេតុ​ដែល​ត្រូវ​បោះបង់​ការ​ដេញថ្លៃ​របស់​ខ្លួន​ នូវ​ភាគហ៊ុន​ ២៩​ភាគរយ​របស់​ក្រុមហ៊ុន​គំនូរជីវចលនោះ​ គឺ​ដោយសារ​ធនាគារ​ចិន​ មិនបាន​បញ្ចូល​ឈ្មោះ​ក្រុមហ៊ុន​ខ្លួន​ចូល​ក្នុង​ផ្សារភាគហ៊ុន Shanghai​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ តារា​ស្រី​រូប​នេះ គឺ​ជា​តារា​សម្ដែង​ស្រី​មាន​ជាង​គេ​លើ​លោក​ ដែល​មាន​ទ្រព្យ​រាប់​លាន​ដុល្លារ​ពី​ការ​ធ្វើ​ជំនួញ​ទាំង​ក្នុង​ប្រទេស​ចិន​ និង​ហុងកុង​៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់