• 2017-03-20 02:25:37
  • ជីវិតតារា

ការ​យល់​ច្រឡំ​ជាប់​ខ្សែ​នាយ កុយ ធ្វើឲ្យ ចេនឡា កាន់​តែ​មាន​ទីផ្សារ​(វីដេអូ)

  • 2017-03-20 02:25:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​កំណើត​មក​ពី​ឃុំ ត្រើយស្លា ស្រុក ស្អាង ខេត្ត កណ្ដាល គួប​ផ្ដុំ​មុខ​មាត់​ពី​ធម្មជាតិ ដូច​ទៅ​នឹង​តារា​កំប្លែង​ជើង​ចាស នាយ​កុយ ធ្វើ​ឲ្យ​មហាជន​​​យល់​ច្រឡំ​ជា​ច្រើន​ថា លោក ចេនឡា គឺ​ជា​កូន​បង្កើត​របស់​នាយ​កុយ។ ការ​យល់​ច្រឡំ​នេះ ធ្វើ​ឲ្យ​​តារា​រូប​នេះ​​មាន​ទីផ្សារ​កាន់​តែ​ច្រើន។

លោក ចេនឡា បាន​ថ្លែង​ថា មហាជន​ដែល​ជួប​លោក​ជា​ពិសេស​ពេល​ចុះ​ទៅ​សម្ដែង​នៅ​តាម​ខេត្ត​ម្ដងៗ ក្នុង​នោះ​ស្ទើរ​តែ​៨០% បាន​យល់​ច្រឡំ​ថា លោក​គឺ​ជា​កូន​បង្កើត​របស់​នាយ​កុយ ។ ជា​ការ​ពិត​តារា​រូប​នេះ មិន​មាន​​​ជាប់​សាច់​ឈាម​ទាល់​តែ​សោះ​ជា​មួយ​នាយ​កុយ គ្រាន់​តែ​មាន​ស្រុក​កំណើត មក​ពី​ឃុំ ត្រើយស្លា ស្រុក ស្អាង ខេត្ត កណ្ដាល ដូច​គ្នា​ប៉ុណ្ណោះ។

តារា​ខាង​លើ​​បន្ត​ឲ្យ​ដឹង​ថា ដោយសារតែ​មុខ​មាត់​ពី​ធម្មជាតិ​ស្រដៀង​នាយ​កុយ ខ្លួន​ត្រូវ​បាន​នាយ​ក្រិន បាន​យក​មក​សម្ដែង​កំប្លែង​ជា​មួយ​។ ការ​ផ្លាស់​ប្ដូរ​ពី​ការ​ច្រៀង​មក​កំប្លែង មិនមែន​ជា​រឿង​លំបាក​សម្រាប់​លោក​ឡើយ ចេន​ឡា ត្រូវ​បាន​ក្រុម​កំប្លែង​នាយ​ក្រិន​យក​ទៅ​សម្ដែង​ជា​មួយ​បន្ត​បន្ទាប់ មក​​​ទល់​បច្ចុប្បន្ន លោក​សម្ដែង​កំប្លែង​ជា​មួយ​ក្រុម​នាយ​ក្រិន បាន​ប្រហែល​២ឆ្នាំ​មក​ហើយ។ កម្មវិធី​របស់​លោក​ឡើង​សម្ដែង​កំប្លែង គឺ​នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ និង ចុះ​កាត់​សក់​ការ​គេ​ម្ដង​ម្កាល។

មិន​ត្រឹម​តែ​មាន​ទីផ្សារ​កំប្លែង​លើ​អាជីព​តារា​ចម្រៀង​ដែល​ខ្លួន​មាន​ស្រាប់​ឡើយ ចេន​ឡា ក៏​ចាប់​​ផ្ដើម​មាន​ទីផ្សារ​ភាពយន្ត​ជា​បន្ត​បន្ទាប់។ លោក​ថ្លែង​បន្ត​ឲ្យ​ដឹង​ថា ក្នុង​វិស័យ​ភាពយន្ត លោក​បាន​​ធ្លាប់​សម្ដែង​ជិត​២០រឿង​មក​ហើយ។

ទោះបី​ជា​មាន​មុខ​មាត់​ស្រដៀង​នាយ​កុយ និង​​បាន​សម្ដែង​កំប្លែង ជា​មួយ​សមាជិក​ក្នុង​ក្រុម​កំប្លែង​នាយ​កុយ ច្រើន​ឆ្នាំ​ហើយ​​ក្ដី ចេនឡា ថា ខ្លួន​មិន​ទាន់​បាន​ជួប​មុខ​និយាយ​​លេង​ជា​មួយ​នាយ​កុយ​ឡើយ។ សូម​ស្ដាប់​​​វីដេអូ លោក ចេនឡា ជុំ​វិញ​មហាជន​​យល់​ច្រឡំ​ខ្លួន​ថា ដូច​នាយ​កុយ និង ទីផ្សារ​សិល្បៈ​របស់​លោក ដូច​តទៅ៕

អត្ថបទ៖ ស៊ុនហួត

មតិយោបល់