• 2017-03-29 02:38:34
  • ស្ទីលតារា

David Beckham ប្រែមុខដល់ថ្នាក់លែងមានអ្នកចំណាំ ព្រោះ​អ្វី​ទៅ?

  • 2017-03-29 02:38:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Beckham បាន​ទាក់ទាញ​ចិត្ត​មនុស្ស​ស្រី​ ស្ទើរ​គ្រប់​ទី​កន្លែង​ ដោយ​សារ​រូបរាង​ដ៏​ទាក់ទាញ​របស់​ លោក​។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​អង្គារ​ លោក​បង្ហាញ​រូបថត​មួយ​សន្លឹក​នៅ​លើ​ Instagram របស់​លោក​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ភាព​ភ្ញាក់​ផ្អើល​ ស្ទើរ​មិន​ជឿ​ថា​ជា​លោក​។

អតីត​កីឡាករ​បាល់​ទាត់​វ័យ​ ៤១​ឆ្នាំ​ រូប​នេះ​ បាន​បង្ហោះ​រូប​ថត​ដំបូង​របស់​ខ្លួន​ពេល​ដើរ​ក្នុង​រឿង​ "King Arthur: Legend of the Sword”។ ជំនួស​ដោយ​រូប​ស្អាត​សង្ហា​ តារា​ប្រុស​រូប​នេះ​បាន​បង្ហាញ​រូបភាព​ដ៏​អាក្រក់​ ដោយសារ​ស្លាកស្នាម​ពេញ​មុខ​ ធ្មេញ​ទៅ​ជា​ពណ៌​លឿង​អស់ ដែល​នាំ​ឲ្យ​អ្នក​គាំ​ទ្រ​លើ​ Instagram ខ្លាច​រអា​គ្រប់​គ្នា​។

តាម​រយៈ​រូបភាព​ដ៏​គួរ​ឲ្យ​ខ្លាច​នេះ​ អ្នក​គាំទ្រ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ណាស់ ព្រោះ​មុខមាត់​របស់​លោក​​ទាំង​ស្រុង​ស្ទើរ​តែ​មិន​អាច​ចំណាំ​បាន​ តែ​ក៏​មាន​អ្នក​គាំ​ទ្រ​ផ្សេង​ទៀត​គិត​ថា​ តារា​សំណព្វ​ចិត្ត​ពួកគេ​មាន​រឿង​អ្វី​កើត​ឡើង​ ហើយ​ថែម​ទាំង​ជូន​ពរ​ឲ្យ​ឆាប់​ជា​សះ​ស្បើយ​ទៀត​ផង​។

ខ្សែ​ភាពយន្ត​ថ្មី​នេះ​ ដឹកនាំ​ផ្ទាល់​ដោយ​លោក​ Guy Ritchie ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​មិត្ត​ជិតស្និទ្ធ​របស់​ David Beckham ។ រឿង​មួយ​នេះ​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​រោងកុន​នៅ​ចុង​ឆ្នាំ​ ដែល​មាន​តារា​សម្ដែង​ Chalie Hunnam ដើរ​ជា​តួ​ឯក​ "King Arthur" និង​តារា​ប្រុស​ស្រី​ហូលីវូដ​ល្បី​ៗ​ជា​ច្រើន​ទៀត​ ក្នុង​នោះ​ David ដើរ​តួ​ជា​ "Blackleg Leader"នេះ​បើ​តាម​ IMDB។

គួរ​បញ្ជាក់​ផង​ដែរ​ថា​នេះ​មិនមែន​ជា​ លើក​ទី​មួយ​របស់​តារា​ប្រុស​កូន​៤​រូប​នេះ​ និង​អ្នកដឹកនាំ​រឿង​ Ritchie ទេ​ ពោល​គឺ​ពួក​គេ​ក៏​ធ្លាប់​រួម​ការងារ​ជាមួយ​គ្នា​ក្នុង​ការ​ថត​ពាណិជ្ជកម្ម​ ឲ្យ​ក្រុម​ហ៊ុន​ដ៏​ល្បី​ H&M ផង​ដែរ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់