• 2017-04-18 09:55:43
  • ជីវិតតារា

កូន​ស្រី Beckham ច្រៀង​​អបអរ​ខួប​កំណើត​ទៅ​កាន់​ម្ដាយ ឡើង​គួរ​ឲ្យ​ក្នាញ់

  • 2017-04-18 09:55:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ក្រុម​គ្រួសារ​អតីត​កីឡាករ​ដ៏​ល្បី​ David Beckham បាន​ចំណាយ​ពេល​រួម​គ្នា​ជា​លក្ខណៈ​គ្រួសារ​នៅ​ឯ​ទី​ក្រុង​ Los Angeles អំឡុង​ពេល​ឈប់​សម្រាក​។

ពេល​វេលា​ដ៏​រីករាយ​នោះ​ ក៏​ចំ​ថ្ងៃ​ខួប​កំណើត​របស់​ Victoria ភរិយា​ David Beckham ដែរ​។ ដូច​នេះ​ហើយ​ទើប​កូន​ស្រី​ពៅ​របស់​គូស្នេហ៍​មួយ​នេះ​ បាន​ច្រៀង​អបអរ​ខួប​កំណើត​ម្ដាយ​របស់​ខ្លួន​ គម្រប់​ ៤៣​ឆ្នាំ​។ វីដេអូ​របស់​ Harper Beckham (កូនស្រីពៅ David) ត្រូវ​បាន​បង្ហោះ​លើ​គណនី​ Instagram របស់​ម្ដាយ​របស់​នាង​ផ្ទាល់​ កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​។

តាម​រយៈ​វីដេអូ​មួយ​នេះ​ កុមារី​រូប​នេះ​បាន​បង្ហាញ​ក្ដី​ស្រលាញ់​ ពេញ​បេះដូង​ចំពោះ ម្ដាយ​របស់​ខ្លួន​ ជាមួយ​សំលេង​ដ៏​ស្រទន់​ និង​កាយ​វិការ​គួរ​ឲ្យ​ខ្នាញ់​ បាន​ឲ្យ​ដឹង​ច្បាស់​ណាស់​ថា​ម្ដាយ​របស់​នាង​ពិត​ជា​ពេញ​ចិត្ត​ ពេញ​បេះដូង​ នឹង​ការ​ជូន​ពរ​មួយ​នេះ​ណាស់​។

ប្រភព៖ Dailymail ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់