• 2017-04-20 02:49:28
  • ជីវិតតារា

ភរិយា​ David Beckham ទទួល​បាន​គ្រឿងឥស្សរិយយសពីព្រះ​អង្គ​ម្ចាស់​ចក្រភពអង់គ្លេស

  • 2017-04-20 02:49:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​កិត្តិយស​ដ៏​ធំធេង​ណាស់​របស់​ គូ​ស្នេហ៍​របស់​ Victoria Beckham និង​ ស្វាមី​ David Beckham ក្នុង​ឱកាស​ទទួល​បាន​គ្រឿងឥស្សរិយយស​ ពី​ស្ដេច​ចក្រភព​អង់គ្លេស​។

តារា​ចម្រៀង​ដែល​បាន​វិវត្ត​ខ្លួន​ ទៅ​ជា​អ្នក​ច្នៃ​ម៉ូដ​រូប​នេះ​បាន​ប្រារព្វ​ខួប​កំណើត​របស់​ខ្លួន​គម្រប់​ ៤៣​ឆ្នាំ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ និង​បាន​ទទួល​មេដាយ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ ។ ការ​ទទួល​បាន​មហា​កិត្តិយស​មួយ​នេះ​ គឺ​បន្ទាប់​ពី​ ១៣​ឆ្នាំ​បន្ទាប់​ពី​ស្វាមី​របស់​នាង​ អតីត​កីឡាករ​បាល់​ទាត់​ David Beckham ទទួល​មេដាយ​ដូចគ្នា​ ប៉ុន្តែ​ខាង​វិស័យ​កីឡា​។​

ពេលដែល​ David Beckham ទទួលបានមេដាយ កាល​ពីជាង ១៣​ឆ្នាំ​មុន

ក្នុង​ឱកាស​ដ៏​សោមនស្ស​នោះ​ អ្នក​ម្ដាយ​កូន​ ៤ រូប​នេះ​ក៏​បាន​និយាយ​បន្ទាប់​ពី​ទទួល​មេដាយ​ថា​៖ "ខ្ញុំ​មាន​អារម្មណ៍រីករាយបំផុត​ ដែល​បាន​ចូល​ក្នុង​រាជវាំង​ Buckling ថ្ងៃនេះ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ជា​ខ្លាំង​ ដែល​កើត​មក​ជា​ជនជាតិ​អង់គ្លេស​ ហើយ​ក៏​មាន​កិត្តិយស​ និង​សូម​លំអោន​កាយ​គោរព​ទទួល​យក​ គ្រឿងឥស្សរិយយស​ (OBE) ពី​ក្សត្រ​នៃ​ចក្រភពអង់គ្លេស​ ”។

បន្ថែម​ពី​លើ​នេះ​នាង​ក៏​បាន​បន្ត​ទៀត​ដែរ​ថា​៖ "ប្រសិន​អ្នក​មាន​សុបិន​ដ៏​ធំ​មួយ​ ហើយ​ប្រឹង​ប្រែង​ធ្វើការ​ អ្នក​ពិត​ជា​អាច​ទទួល​បាន​លទ្ធផល​ដ៏​អស្ចារ្យ​មួយ​មិនខាន​។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ក្នុង​ការ​ចែករំលែក​ពេលវេលា​ដ៏​ពិសេស​ ជាមួយ​ឪពុកម្ដាយ​ និង​ ស្វាមី​របស់ខ្ញុំ​។ បើ​គ្មាន​ក្ដី​ស្រលាញ់​ និង​ការ​លើក​ទឹក​ចិត្ត​ពី​ពួកគាត់​ មហា​កិត្តិយស​មួយ​នេះ​ក៏​គ្មាន​ដែរ​”។

ក្រោយចប់កម្មវិធី Beckham ក៏បានបង្ហោះសារអបអរជូន​ដល់​ភរិយា​ជាទី​ស្រលាញ់​របស់ខ្លួនដែរ តាម​រយៈ​ Instagram៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់