• 2017-04-23 09:32:23
  • ព័ត៌មាន

ពិត​ជា​គួរ​ឲ្យសោក​ស្ដាយ ភរិយា រិន សាវ៉េត បាត់បង់​ជីវិត​មុន​នេះ​ទៅ​ហើយ!

  • 2017-04-23 09:32:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​ដែល​ក្រុម​ការងារ​យើង​ទទួល​បាន ភរិយា តារា​ចម្រៀង រិន សាវ៉េត អ្នក​ស្រី គង់ សាវី អាយុ ៣៧​ឆ្នាំ បាន​ស្លាប់​មុន​នេះ​ទៅ​ហើយ ក្រោយ​ពី​មិន​អាច​ទ្រាំទ្រ​នឹង​ជំងឺ​មហារីក​បាន ដែល​ដំណាក់​កាល​ចុង​ក្រោយ​នេះ បាន​រាល​ដល់​ខួរ​ក្បាល និង​សួត​ទៀត។ នេះ​បើ​តាម​លោក ម៉ារ៉ា បុណ្ណា អះអាង​ប្រាប់​ Sabay ។

តារា​ចម្រៀង និង​សម្ដែង​រូប​នេះ​ ប្រាប់​ទៀត​ថា ភរិយា រិន សាវ៉េត បាន​ផុត(ស្លាប់) នៅ​ម៉ោងប្រមាណជាង ៣ រសៀល​ថ្ងៃ​នេះ។ "គ្រាន់​តែក្រុម​គ្រួសារ​យក​ទៅ​ដល់​ស្រុក​កំណើត គាត់​ក៏​ផុត ឥឡូវ​ខ្ញុំ​កំពុង​តែ​រៀប​ចំទៅ​បុណ្យ ប្រហែល​ជា​យប់​បន្តិច​ខ្ញុំ​ទៅ​ហើយ!"។

លោក រិន សាវ៉េត បាន​ឆ្លើយ​ប្រាប់​ក្រុម​ការងារ​​យើង​មុន​នេះ​ថា ភរិយា លោក​បាន​ផុតនៅ​ម៉ោង ៣ និង១០នាទី។ ភរិយា រិន សាវ៉េត កើត​ជំងឺ​មហារីក​សុដន់​ធ្ងន់ធ្ងរ ធ្លាប់​ចូល​សម្រាក​ពេទ្យ​ម្ដង​កាល​ពី​ខែ​មករា និង​លើក​ទី​២​កាល​ពី​ចុង​សប្ដាហ៍​មុន។ ជំងឺ បាន​វិវត្តន៍​ដល់​ដំណាក់​កាល​ចុង​ក្រោយ ដោយ​មេរោគ​បាន​រាល​ដល់​ខួរ​ក្បាល និង​សួត ថែម​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ស្រី​មិន​អាច​ទ្រាំ​ទ្របាន។

សព​ ត្រូវ​បាន​ក្រុម​គ្រួសារ កំពុង​រៀប​ចំ​​ធ្វើ​បុណ្យ​នៅ​ស្រុក​ត្រាំ​កក់​ខេត្ត​តាកែវ​ដែល​ជា​ស្រុក​កំណើត​របស់​អ្នកស្រី៕

អត្ថបទ៖ ស៊ុនហួត

មតិយោបល់