• 2017-05-04 03:40:26
  • ស្ទីលតារា

នីតា វរវង្ស បង្ហើប​ថា​ហ៊ាន​បញ្ចេញ​តែ​មាន​កម្រិត

  • 2017-05-04 03:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បក​មក​ប្រឡូក​សិល្បៈ​វិញ​ជាង​២​ឆ្នាំ​ ​តួ​ស្រី​ដែល​ធ្លាប់​និយម​ស្លៀក​ពាក់​​ស្រគត់ស្រគំ ​បិទ​បាំង​សព្វ​គ្រប់​ទី​កន្លែង​លើ​ដង​ខ្លួន​ នីតា​ វរវង្ស​ ប្រាប់​ថា​ឥឡូវ​នេះ​នាង​ហ៊ាន​បង្ហាញ​ភាព​សិចស៊ី​ហើយ។

នីតា លើក​ឡើង​ថា​ធម្មតា​ជា​អ្នក​សិល្បៈ ត្រូវ​តែ​មាន​ការ​តុប​តែង​ខ្លួន​ប្លែកៗ​ ទើប​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍ ហើយ​ភាព​សិច​ស៊ី​នេះ​ទៀត​សោត​គឺ​​តម្រូវ​តាម​តួ​ដែល​នាង​​សម្ដែង គឺ​បែប​ ឆ្នាសឆ្នើម និង​ឈ្នានីស។

"ចា៎បង​ ឥឡូវ​ហ៊ាន​បញ្ចេញ​មែន តែ​​ប្អូន​ក៏​មិន​ហ៊ាន​បញ្ចេញ​ឲ្យ​លើសលស់​ខ្លាំង​អី​ដែរ គឺ​ឲ្យ​មើល​ទៅ​សមរម្យ​ហើយ​ថ្លៃ​ថ្នូរ​ និង​តម្រូវ​តាម​តួ​អង្គ​តាម​សម័យ​កាល" តារា​ស្រី​វ័យ​២១​ឆ្នាំ​បញ្ជាក់។​

ងាក​មក​ឈុត​ឆាក​ឱប​រឹត​ស្និទ្ធ​ស្នាល​វិញ​ តួ​ឯក​រឿង​ខ្មោច​ក្រមុំ​ទាំង​បី​អះអាង​ថា ចាប់​ពី​ពេល​នេះ​ទៅ​នាង​នឹង​ដាក់​ចិត្ត​ដាក់​កាយ​ព្យាយាម​សម្ដែង តែ​ក៏​មាន​កម្រិត​ដែរ។

"ពី​ពេល​នេះ​ទៅ​ប្អូន​ហ៊ាន​សម្ដែង​ខ្លះ​ហើយ​បង​ ព្រោះ​មាន​រាម​ច្បង​ណែ​នាំ​ថា នេះ​ជា​សិល្បៈ​បើ​អូន​ចង់​ធ្វើ​ជា​ Superstar ត្រូវ​តែ​ហ៊ាន​សម្ដែង​គ្រប់​ទម្រង់ តែ​ឥឡូវ​នេះ​ប្អូន​ហ៊ានត្រឹម​តែ​ឈុត​ឱបរឹត​ទេ បើ​ឈុត​លើ​គ្រែ​ក្នុង​អូតែល​វិញ​មិន​ហ៊ាន​ទេ ​ហើយ​ម៉ាក់​ក៏​មិនគាំទ្រ​ឲ្យ​សម្ដែង​ដែរ"។ នាង​ បន្ថែម។

នីតា វរវង្ស​ ធ្លាប់​ជា​តួ​កុមារី ឆផ្កា ដែល​សម្ដែង​ក្នុង​រឿង​ "ថ្កុលមាស" កាល​ពី​ជាង​១០​ឆ្នាំ​មុន​។ ដើម្បី​ការ​សិក្សា​នាង​បាន​ផ្អាក​ការ​សម្ដែង​​មួយ​រយៈ​ធំ​ក្រោយ​ថត​រឿងបុរាណ​ខាង​លើ​នេះ​​ ហើយ​វិល​មក​វិស័យ​សិល្បៈ​វិញ​ ក្នុង​ឆ្នាំ​២០១៦ បន្ទាប់​ពី​បញ្ចប់​សញ្ញាប័ត្រ​ទុតិយភូមិ​២​ឆ្នាំ។

អត្ថបទ៖ សុខណា

មតិយោបល់