• 2017-05-08 02:52:29
  • ព័ត៌មាន

អាថ៌កំបាំង​ទើប​ធ្លាយ Michael Jackson បាន​ផ្ញើ​សំបុត្រ​ទៅ​កូន​ស្រី​ និង​មិត្ត​ភ័ក្តិ​ពេល​ដឹង​ថា​ខ្លួន​នឹង​ត្រូវ​គេ​សម្លាប់

  • 2017-05-08 02:52:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប៉ុបMichael Jackson បាន​ទាយ​ដឹង​ថា​ខ្លួន​នឹង​ត្រូវ​គេ​សម្លាប់​ តាម​រយៈ​សំបុត្រ​ដែល​ខ្លួន​សរសេរ​ទៅ​មិត្ត​ភក្តិ​ និង​សមាជិក​គ្រួសារ​មុន​នឹង​ស្លាប់​ដោយ​សារ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ហួស​កម្រិត​កាល​ពី​ឆ្នាំ​ ២០០៩។

សំបុត្រ​នោះ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា បាន​ផ្ញើ​ទៅ​មនុស្ស​ជា​ច្រើន​នាក់​ដូច​ជា​ កូន​ស្រី​របស់​ Michael គឺ Paris Jackson និង​ប្អូន​ស្រី​ La Toya ដែល​បាន​ប្រាប់​ថា តារា​ចម្រៀង​រូប​នេះ​ត្រូវ​គេ​សម្លាប់។ នៅ​ក្នុង​សារ​ដែល​ផ្ញើ​ទៅ​មនុស្ស​ទាំង១៣​នាក់​នោះ​​ លោក​បាន​សរសេរ​ថា​៖ "គេ​ព្យាយាម​សម្លាប់​ខ្ញុំ​ ហើយ​ ខ្ញុំ​ភ័យ​ខ្លាច​ណាស់​ចំពោះ​ជីវិត​របស់​ខ្ញុំ។"

​បញ្ហា​នេះ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​ជា​លើក​ដំបូង​ដោយ​អ្នក​ជំនួញ​សញ្ជាតិ​អាល្លឺម៉ង់​លោក Michael Jacobshagen អាយុ​ ៣៤ ឆ្នាំ​ ដែល​ជា​មិត្ត​ភក្តិ​ជាង​ពីរ​ទសវត្ស​ជាមួយ​នឹង​តារា​ចម្រៀង​រូប​នេះ ពី​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​លោក​ស្រី Daphne Barakនៅ​ក្នុង​កម្មវិធី Australian TV Show កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

លោក​ Jacobshagen ប្រាប់​លោក​ស្រី Barak ថា​តារា​ចម្រៀង​ Michael Jackson ​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​ខ្លួន​ទាំង​យំ​ពី​ទីក្រុង​ Las Vegas។ នៅ​ពេល​ដែល​តារា​រូប​នេះ​រៀប​ចំ​ខ្លួន​ដើម្បី​ទៅ​សម្ដែង​នៅ​ទីក្រុង​ London ប៉ុន្តែ​អង្វរ​ឲ្យ​មិត្ត​របស់​លោក​ធ្វើ​ដំណើរ​ពី​ប្រ​ទេស​អាល្លឺម៉ង់​មក​សហរដ្ឋ​អាមេរិក​ដើម្បី​បាន​ជា​គ្នា។

Michael Jackson មិន​បាន​បញ្ជាក់​ថា "គេ" អ្នក​ដែល​ចង់​សម្លាប់​លោក​​នោះ​ជា​អ្នកណា​ទេ។ ប៉ុន្តែ​មាន​អ្នក​ខ្លះ​សង្ស័យ​ទៅ​លើ​អ្នក​រៀប​ចំ​ខន​សឺត​ AEG ដែល​រៀប​ចំ​ខន​សឺត​នៅ​ទីក្រុង​ London ដែល​តារា​រូប​នេះ​នឹង​ត្រូវ​សម្ដែង។

លោក​ធ្លាប់​បាន​និយាយ​ថា​៖ "AEG ផ្ដល់​សម្ពាធ​ច្រើន​ណាស់​មក​កាន់​ខ្ញុំ... ខ្ញុំ​ភ័យ​ខ្លាច​នឹង​អាយុ​ជីវិត​របស់​ខ្ញុំ"។ បន្ទាប់​មក​គេ​ប្រទះ​ឃើញ​តារា​រូប​នេះ​ស្លាប់​ប៉ុន្មាន​អាទិត្យ​ក្រោយ​៕

​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់