• 2017-05-18 09:39:53
  • ជីវិតតារា

ទី​បំផុត Miley ​មាន​វិប្បដិសារី​នឹង​បទ​ Wreking Ball ខ្លាំង ដោយ​សារ...

  • 2017-05-18 09:39:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បី​ឈ្មោះ Miley Cyrus ធ្លាប់​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ​ ២០១៣ ដោយ​ដោះ​សំលៀក​បំពាក់​ជិះ​លឺ​ដុំ​បាល់​ថ្ម​ក្នុង​បទ​ "Wrecking Ball” កាល​ពី​ឆ្នាំ​​២០១៣។

ថ្មី​ៗ​នេះ Miley បាន​សារភាព​ថា​ ខ្មាស់​គេ​ខ្លាំង​ដោយ​សារ​វីដេអូ​ដែល​ផលិត​ដោយ​ផលិតករ​ Terry Richardson នេះ ​ដោយ​និយាយ​ថា​នាង​នឹង​មិន​អាច​បំភ្លេច​វា​បាន​ទេ។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កម្ម​វិធី​ Zach Sang Show នាង​ត្រូវ​បាន​គេ​ស្នើ​ឲ្យ​លេង​ល្បែង​Marry, Eff, Kill ហើយ​នាង​បាន​និយាយ​ថា​បើ​សិន​ជា​អាច​ នាង​ចង់​សម្លាប់​​(Kill) បទ​ “Wreking Ball” ចោល។

នាង​បាន​និយាយ​ថា៖ "វត្ថុ​ខ្លះ​អ្នក​មិន​អាច​ដក​វា​ចេញ​បាន​ទេ ដូច​ជា​ជិះ​លើ​ដុំ​ដែក​ដោយ​គ្មាន​សំលៀក​បំពាក់​ជាដើម​គឺ​វា​នឹង​នៅ​រហូត​។ ប្រសិន​ជា​អ្នក​ធ្លាប់​ធ្វើ​វា វា​នឹង​ដក់​ជាប់​ក្នុង​ចិត្ត​ជា​និច្ច"។ នាង​បន្ត​ទៀត​ថា៖​​ "​ខ្ញុំ​មិន​អាច​កែ​ប្រែ​វា​បាន​ទេ ខ្ញុំ​នឹង​នៅ​តែ​ជាប់​ឈ្មោះ​ជា​ស្រី​ដែល​ស្រាត​ជិះ​លើ​ដុំ​បាល់​ដែក​រហូត។ ខ្ញុំ​គួរ​តែ​គិត​ថា​ តើ​វីដេអូ​នេះ​នឹង​តាម​ខ្ញុំ​ដល់​ពេល​ណា​ ហើយ​នេះ​គឺ​ជា​សុបិន​ដ៏​អាក្រក់​មួយ​ បើសិនជា​បទ​ចម្រៀង​នេះ​នឹង​ចាក់​នៅ​ថ្ងៃ​បុណ្យ​សព្វ​របស់​ខ្ញុំ"៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់