• 2017-05-25 07:14:52
  • ជីវិតតារា

អស់​អាលីង​ហ្មង! ​នាយ​គ្រឿន ថា​៨​ថ្នេរ​ថ្ងៃ​មុន​ ​មិន​មែន​តែត​បាល់​បុក​ក្បាល​គ្នា​ទេ! (វីដេអូ)

  • 2017-05-25 07:14:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី "រាត្រី​កម្សាន្ត" ​កាល​ពី​សប្ដាហ៍​មុន​ នាយ ​ពែក​មី ​បាន​ទម្លាយ​អស់​ពី​មូលហេតុ​ដែល​នាយ​គ្រឿន​រយះ​ក្បាល​ពេល​លេង​បាល់ កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា​នេះ​។ ​

ពែកមី រៀប​រាប់​ថា៖ "ពី​មុន​ ពេល​គេ​សួរ​ខ្ញុំ​ចង់​ទុក​មុខ​ឲ្យ​វា​ល្អ​បន្តិច​ចុះ ក៏​ប្រាប់​គេ​ទៅ​ថា​នាយ​គ្រឿន​តែត​បាល់​ទៅ​បុក​ក្បាល​គ្នា​បែក​ ​តាម​ពិត​គឺ​តែត​ទៅ​បុក​ហ្នឹង​បង្គោល​ទី​បែក"។

ក្នុង​នោះលោក​បន្ថែម​ថា ពេល​នោះ​ខ្លួន​នៅ​កណ្ដាល​ទី​ហើយ​ក៏​រត់​ទៅ​រក​បាល់​ដែល​នៅ ហើយ​មាន​គេ​លើក​បង្គោល​ហ្គោន​(goal) មក​កាត់​។ ឯ​រូប​លោក​បិទ​ភ្នែក​ពី​កណ្ដាល​ទី​នេះ​តែត​បាល់​តែ​ចៃដន្យ​អាក្រក់​ ក៏​តែត​ចំ​បង្គោល​ហ្គោន​តែម្ដង​ទៅ៕

ស្ដាប់​ការ​រៀប​រាប់​បន្ថែម​ពី​តារា​កំប្លែង​ទាំង​២៖

អត្ថបទ៖ សុខណា

មតិយោបល់