• 2017-05-29 06:12:14
  • ជីវិតតារា

អាយុ​គ្រាន់​ជា​តួលេខ Michael Jackson យក​តួ "Home Alone" អាយុ​ត្រឹម​១០​ឆ្នាំ ធ្វើ​មិត្ត​ភ័ក្ដិជិត​ស្និទ្ធ

  • 2017-05-29 06:12:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វី​ៗ​គ្រប់​យ៉ាង​កើត​ឡើង​មិនមែន​ ទាល់​តែ​គោរព​តាម​ច្បាប់​ធម្មជាតិ​ទេ​ ហើយ​ក៏​មិនមែន​ទាល់​តែ​មាន​អាយុ​ស្របាល​គ្នា​ទើប​អាច​រាប់​អាន​គ្នា​ជា​មិត្ត​បាន​​ដែរ​ ប៉ុន្តែវា​អាស្រ័យ​លើ​និស្ស័យ​ គួប​ផ្សំ​នឹង​ចំណង់ចំណូលចិត្ត​ដូច​គ្នា​ទៅវិញទេ។

ជាក់​ស្ដែង​ចំពោះ​ស្ដេច​ចម្រៀង​ប៉ុប​ Michael Jackson មាន​វ័យ​ច្រើន​ទៅ​ហើយ​ ប៉ុន្តែ​មិត្ត​ល្អ​របស់​លោក​គឺ​អតីត​តួ​ក្មេង​ប្រុស​ក្នុង​រឿង​ "Home Alone” Macaulay Culkin ។ បើនិយាយពីអាយុរបស់​អ្នក​ទាំង​ ២ ​គឺខុស​គ្នា​រហូត​ទៅ​ដល់​ ជាង​២០​ឆ្នាំ​ឯណោះ។

បើ​តាម​វិបសាយ​ Lipstick Alley លោក​ Macaulay Culkin ធ្លាប់​បាន​និយាយ​ថា​៖ “Michael Jackson គឺ​ជា​មនុស្ស​ដ៏​សំខាន់​ម្នាក់​ក្នុង​ជីវិត​របស់​ខ្ញុំ​ និងជាមិត្ត​ដ៏​ល្អ​របស់​ខ្ញុំ​។ គាត់​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​បាន​ឆ្លង​កាត់​ និង​យល់​ពី​ខ្ញុំ​ច្រើន​ណាស់"។

វិបសាយ​ដដែល​បាន​និយាយ​ទៀត​ថា​ នៅ​អាយុ​ ១០​ឆ្នាំ​ Macaulay បាន​ទទួល​ភាព​ល្បីល្បាញ​ខ្លាំង​តាម​រយៈ​រឿង​ "Home Alone” ហើយ​ពេល​នោះ​ក៏​ជា​ពេល​ដែល​ទំនាក់ទំនង​របស់​លោក​ និង​ស្ដេច​ចម្រៀង​ប៉ុប​ មាន​ភាព​រឹង​មាំ​ខ្លាំង​ដែរ។

ដោយ​ឡែក​វិបសាយ​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា​ MJandboys ក៏​បាន​អះ​អាង​ថា​ ពី​មិត្តភាព​ដ៏​ល្អ​របស់​តារា​ប្រុស​ទាំង​ ២​នេះ​ដែរ​ គឺ​ចាប់​ផ្ដើម​ពេល​ Macaulay មាន​អាយុ​ត្រឹម​ ១០​ឆ្នាំ​ ហើយ​រឹត​តែ​ច្បាស់​ នៅ​ពេល​តារា​សម្ដែង​រូប​នេះ​ មាន​វត្តមាន​ក្នុង​វីដេអូ​បទ​ចម្រៀង​ "Black or White" របស់​ Jackson ក្នុង​ឆ្នាំ​ ១៩៩១។

លើស​ពី​នេះ​ទៅ​ទៀត​ Jackson ក៏​បាន​ឲ្យ​មិត្ត​តូច​របស់​លោក​ម្នាក់​នេះ​ សម្ដែង​ក្នុង​បទ​ថ្មី​មួយ​ទៀត​មាន​ចំណង​ជើង​ថា​ "Jam” ហើយ​ក៏​ជា​ឱកាស​ល្អ​របស់​ Macaulay ដែល​បាន​ជួប​នឹង​ ​អតីត​កំពូល​កីឡាករ​បាល់បោះ​អាជីព​ Michael Jordanដែរ​។ លើសពីនេះ Jackson ក៏​ធ្លាប់​ចូលរួម​សម្ដែង​ជាមួយ​ Macaulay ក្នុង​រឿង​ "Home Alone” វគ្គ​ ២​ដែរ នៅឆ្នាំ​ ១៩៩២។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ទំនាក់​ទំនង​មួយ​នេះ​បាន​​ឃ្លាត​ឆ្ងាយ​មួយ​រយៈ​ ដោយ​សារ​នៅ​ពេល​ Macaulay មាន​អាយុ​ ១៤​ឆ្នាំ​ លោក​បាន​ឃ្លាត​ឆ្ងាយ​ពី​ពិភព​ហូលីវូដ​ ដោយសារ​ឈប់​សម្ដែង​ទៀត​ ហើយម្យ៉ាងទៀត​ លោក​ក៏លែង​បាន​ទៅ​លេង​ Michael ទៀត​ដែរ។

ទោះ​បី​អ្វី​ៗ​ កន្លង​ហួស​ទៅ​ក៏​ពិត​មែន​ តែ​អតីត​តួ​ក្មេង​ប្រុស​ដ៏​ល្បី​រូប​នេះ នៅ​តែ​ចងចាំ​ពេល​វេលា​ល្អ​ៗ​ ជាមួយ​មិត្ត​ល្អ​របស់​លោក​ជានិច្ច៕

*ចុចអាន៖

-ព័ត៌មានតារាបរទេស

-តួឯករឿង Home Alone ស្និទ្ធស្នាលជាមួយ​កូន Michael Jackson ដល់ម្លឹង

-កូនតូច​ដែល​ Michael Jackson វិះគ្រវែងពីលើអគារ ពេល​នេះ​កម្លោះស្ដូក

ប្រភព៖ michaeljacksonandtheboys | lipstickalley ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់