• 2017-06-15 04:50:06
  • ស្ទីលតារា

មិនធម្មតាទេ ខួប​កំណើត​ ជា វណ្ណា​រិទ្ធ ​ឆ្នាំ​នេះ​ពិសេស​ជាង​ឆ្នាំ​មុន​ខ្លាំង

  • 2017-06-15 04:50:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹក​មិញ​នេះ​ពិធី​ករ​ និង​ជា​តារា​សម្ដែង​ ជា វណ្ណារិទ្ធ ​​ធ្វើ​ខួប​កំណើត​ខុស​ប្លែក​ពី​រាល់​ឆ្នាំ​​ ព្រោះ​នៅ​ឆ្នាំ​នេះ​លោក​បាន​និមន្ត​លោក​មក​សូត្រ​មន្ត​​ព្រម​ទាំង​ឡើង​ផ្ទះ​ថ្មី នៅ​បូ​រី​ពិភព​ថ្មី​ចំ​ការ​ដូង​​។

ជា វណ្ណារិទ្ធ បាន​ប្រាប់ ​Sabay ថា ឆ្នាំ​នេះ​លោក​ធ្វើ​ខួប​កំណើត​គម្រប់​អាយុ​៣១​ ឆ្នាំ​។ ឆ្លៀត​ក្នុង​ឱកាស​ថ្ងៃ​ខួប​កំណើត​នេះ​ឪពុក​អូន​ Fame ក៏​បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​ឡើង​ផ្ទះ​ថ្មី​ជាមួយ​គ្នា​តែ​ម្ដង​ទៅ​ កុំ​ឲ្យ​ពិបាក​ធ្វើ​ច្រើន​ដឹង​​។ “ក្នុង​ថ្ងៃ​ខួប​កំណើត​ខ្ញុំ​ និង​ឡើង​ផ្ទះ​ថ្មី​នេះ​​មិន​បាន​ធ្វើ​អ្វី​ធំដុំ​ទេ​គ្រាន់​តែ​និមន្ត​ព្រះ​សង្ឃ​មក​សូត្រ​មន្ត​ធម្មតា​តែ​ប៉ុណ្ណោះ​"។ តួ​ឯក​ប្រុស​ក្នុង​រឿង​"សង្សារ​ខ្ញុំ​ក្រមុំ​កូន​មួយ​" ថ្លែង​។

ពិធី​ករ​រូប​នេះ​បន្ត​ថា​ ផ្ទះ​ថ្មី​នេះ​​ធ្វើ​មិន​ទាន់​រួច​រាល់​ទេ​ ពេល​ធ្វើ​រួច​រាល់​ពេល​ណា លោក​ព្រម​ទាំង​​ក្រុម​គ្រួសារ​ នឹង​មក​រស់​នៅ​ភ្លាម​ចំណែក​ឯ​ហាង​ប៉េង​ប៉ោង​​ក៏​ត្រូវ​ប្ដូរ​ទី​តាំង​ទៅ​លក់​នៅ​បូរី​ពិភព​ថ្មី​ចំ​ការ​ដូង​តែ​ម្ដង​។ ចំណែក​ឯ​តម្លៃ​ផ្ទះ​ថ្មី​នេះ​ដែរ​លោក​សុំ​មិន​បញ្ជាក់​ព្រោះ​ផ្ទះ​នេះ​ទិញ​បង់​រំលោះ​៕

ចុចអាន៖រឿងរ៉ាវពាក់ព័ន្ធ ជា វណ្ណារិទ្ធ

ចុចអាន៖ជុំវិញតារាជាតិ

ចុចអាន៖បញ្ហាតារាជាតិ ​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់