• 2017-06-16 06:58:54
  • ព័ត៌មាន

ខាន់ ជេមស៍ ប្រកាស​ពី​វត្តមាន​ original song ស្តង់ដារ​អន្តជាតិ

  • 2017-06-16 06:58:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​​ក្នុង​ផលិតកម្ម​សាន់ដេ លោក ខាន់ ជែមស៍ បាន​បង្ហើប​ឲ្យ​ដឹង​ថា ឆាប់ៗ​ខាង​មុខ​នេះ ខ្លួន​នឹង​បញ្ចេញ original song ចំនួន​៣បទ ដោយ​​នៅ​ក្នុង​នោះ​មាន​១បទ មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ។

original song ដែល ខាន់ ជែមស៍ គ្រោង​បញ្ចេញ​នោះ​មាន ទី១ បទ "time to shot gun " ទី២​បទ "អូន​ល្អ​ខ្លាំង​ពេក" និង ទី៣​បទ "ជីវិត​អ្នក​រត​កង់​បី"។ ចំពោះ​បទ "time to shot gun " លោក សង្ឃឹម​ខ្ពស់ ត្បិត​អី​បទ​ចម្រៀង​មួយ​នេះ ក្រុម​ការងារ​បាន​ផលិត​ឡើង​សម្រិតសម្រាំង​បំផុត។

"ការ​ពិត​ខ្ញុំ​ចេញ​ច្រើន​បទ ប៉ុន្តែ​ original song មាន​តែ​៣បទ​ទេ ខ្ញុំ​គិត​ថា បទ"time to shot gun " វា​នឹង​ឈាន​ដល់​ស្តង់ដារ​អន្តរជាតិ​ព្រោះ យើង​ធ្វើ​ឡើង​ប្រជុំ​​អ្នក​ធ្វើ​ភ្លេង និង​អ្នក​និពន្ធ​​ខ្លាំង ហើយ​ច្រៀង​អង់គ្លេស​ផង ខ្មែរ​ផង អីចឹង​បរទេស​ក៏​អាច​ច្រៀង​បាន​ស្ដាប់​បាន​ដែរ "។ខាន់ ជែមស៍ ថ្លែង​បញ្ជាក់។

បទ​ចម្រៀង​ដែល​បាន​រៀបរាប់​ខាង​លើ ខាន់ ជែមស៍ ប្រាប់​ថា ​គ្រោង​នឹង​ចេញ​នៅ​​ពាក់កណ្ដាល​ខែ ​កក្កដា ឆ្នាំ ២០១៧​នេះ។ ចង់​ដឹង​ថា បទ"time to shot gun " របស់​ខាន់ ជែមស៍ អាច​ផ្ទុះ​កម្រិត​ណា​មាន​តែ​ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា៕​

*អបអរ ប្រិមប្រិយ...!

*តារា​វ័យ​ក្មេង ភ្ជាប់​ពាក្យ​ហើយ អត់​ប្រកាស​ថ្ងៃ​ការ

*រឿង​រ៉ាវ​ស្នេហា​តារា​យើង​ហ្នឹង!

អត្ថបទ៖ ស៊ុនហួត

មតិយោបល់