• 2017-06-20 04:53:01
  • ជីវិតតារា

ជួប​រឿង​រ៉ាវ​ច្រើន ស្វែង សុជាតា គ្រោង​នាំ​ស្វាមី ចេញ​ទៅ​សាងផ្នួស​សា​ជាថ្មី

  • 2017-06-20 04:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​អំឡុង​ខែ​កក្កដា ឆ្នាំ ២០១៧ ខាង​មុខ​នេះ តារា​ស្រី​ដែល​​ល្បី​ទទួល​រង​អំពើ​ហិង្សា​ពី​ស្វាមី​យ៉ាង​ធ្ងន់ធ្ងរ ស្វែង សុជាតា ប្រាប់​ថា ខ្លួន​នឹង​​ចូល​សាងផ្នួស​ជា​មួយ​ស្វាមី​សា​ជាថ្មី ដើម្បី​ប្រតិបត្តិ​ធម៌ ​សន្សំ​បុណ្យ​កុសល​ទៅ​ថ្ងៃ​ខាង​មុខ។

ការ​ចេញ​ទៅ​សាងផ្នួស​នេះ អ្នកនាង ស្វែង សុជាតិ បាន​ឲ្យ​ដឹង​ថា ចេញ​ទៅ​ចំនួន​៣ខែ ពោល​គឺ​ការ​ចូល​​ប្រតិបត្តិ​ធម៌ គិត​ចាប់​ថ្ងៃ​ចូល​ព្រះវស្សា រហូត​ដល់​ថ្ងៃ​ចេញ​វស្សា​តែ​ម្ដង។" ខ្ញុំ​ចេញ​ទៅ​ថ្ងៃ​ ៥​ នេះ​ហើយ យើង​បួស​នេះ​បែប​ធុតង្គ​ អត់​មាន​កោរសក់​អី​ទេ ​បូស​៣ខែ ដូច​​ព្រះសង្ឃ​ចូល​វស្សា​ហ្នឹង ពេល​ចេញ​វស្សា ខ្ញុំ​នឹង​ត្រឡប់​មក​វិញ" អ្នកនាង ស្វែង សុជាតិ ថ្លែង។

ទីតាំង​នៃ​ការ​ការ​ទៅ សាងផ្នួស របស់​អ្នក​នាង ស្វែង សុជាតា និង ស្វាមី គឺ​នៅ​ទី​អារាម​មួយ លើ​ភ្នំ​គូលែន ខេត្ត សៀមរាប។ មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​ទាំង​ពីរ​​សម្រេច​ចិត្ត​បែប​នេះ ក៏​ព្រោះ​តែ តាម​ការ​សន្យា​​របស់​ខ្លួន​កន្លង​មក ជា​មួយ​បារមី​នៅ​លើ​​ភ្នំ​គូលែន​នោះ។

អ្នក​នាង ថ្វែង សុជាតា ថ្លែង​ថា កាល​ដែល​អ្នក​នាង​ទៅ​​ព្យាបាល​ជំងឺ​សាច់​ដុះ​ក្នុង​ខួរក្បាល​កន្លង​មក​ អ្នក​នាង​បាន​សន្យា​ថា នឹង​សាងផ្នួស​ចំនួន​៣ខែ ឬ ១សប្ដាហ៍ ជា​រៀង​រាល់​ឆ្នាំ​ បើ​សិន​ជា​ជំងឺ​របស់​ខ្លួន​ជា​សះ​ស្បើយ អីចឹង​ហើយ​ទើប​នាង​ចាំ​បាច់ ត្រូវ​តែ​ប្រតិបត្តិ​តាម។

តារា​ស្រី​រូប​នេះ​​បាន​បន្ត​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​កន្លង​ទៅ អ្នក​នាង​មិន​បាន​ប្រតិបត្តិ​តាម​ការ​សន្យា​ ហើយ​ឆ្នាំ​ឆុង​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​គ្រួសារ​មាន​​ភាព​រកាំរកូស ប៉ុន្តែ​​នៅ​ឆ្នាំ​នេះ អ្នក​នាង​ជឿជាក់​ថា មិន​មាន រឿង​រ៉ាវ​ទាំង​នោះ​កើត​ឡើង​ទៀត​ឡើយ បន្ទាប់​ពី​អ្នក​នាង​បាន​ប្រតិបត្តិ​ឡើង​វិញ។

តាម​ការ​លើក​​ឡើង​របស់​អ្នក​នាង ស្វែង សុជាតា នាង​បាន​សន្យា​ថា នឹង​សាងផ្នួស​​​ជា​រៀង​រាល​ឆ្នាំ​ លែង​ឲ្យ​មាន​ការ​អាក់ខាន​ទៀត​ហើយ ដោយ​១ឆ្នាំ​យ៉ាង​តិច​ក៏​បាន​១​សប្ដាហ៍​ដែរ។ ចំពោះ​ការ​ថត​ភាពយន្ត និង​ការ​សម្ដែង​សិល្បៈ​ផ្សេងៗ​ទៀត អ្នក​​​នាង បាន​ប្រាប់​ថា ​បាន​ផ្អាក​ឈប់​ទទួល​​ទាំង​អស់ ក្រោយ​ពី​សឹក​​រួច​បាន​អ្នក​នាង​ទទួល​វិញ៕

*តួស្រីរូបនេះ ខ្មោច​ចូល​ស្ដែង​ៗ​ហ្មង!

*តាប៊ុយ ប្រុង​ធ្វើ​អី​ហ្នឹង!

*គាត់​ស្និទ្ធ​ជាមួយ Angelina Jolie

អត្ថបទ៖ ស៊ុនហួត

មតិយោបល់