• 2017-06-21 09:17:06
  • ជីវិតតារា

T-ara យំខ្លាំងដល់និយាយលែងចេញ បន្ទាប់​ពី​៥​ឆ្នាំ​ទទួល​លទ្ធផល... (វីដេអូ)

  • 2017-06-21 09:17:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តារា​ស្រី​ T-Ara បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សប្បាយ​រីករាយ​ រំភើប​ឥតឧបមា​ បន្ទាប់​ពី​បាន​ឈ្នះ​ពាន​ប្រចាំ​សប្ដាហ៍​ ក្នុង​កម្មវិធី​ "The Show” របស់​ទូរទស្សន៍​ SBS។ នេះ​ជា​ជោគជ័យដ៏ធំអស្ចារ្យ ក្រោយរយៈ​ពេល​៥ឆ្នាំ​ ដែល​ក្រុម​នេះ​ហាក់​មិនអាចប្រជែងឈ្នះ​ក្រុម​ដទៃទៀតបាន ដោយសារ​កន្លងមក​ក្រុម​ទាំងមូលជួបប្រទះបញ្ហាជា​ច្រើន។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​ ២០​ ខែ​មិថុនា​ម្សិលមិញ​ ក្រុម​ចម្រៀង​នារី​សមាជិក​ ៤​នាក់​មួយ​នេះ​ វិលមកកាន់តំណែងដើមវិញហើយ ដោយបាន​ឈរ​លើ​តំណែង​លេខ​ ១ លើ​ក្រុម​ F.T. Island និង​ក្រុម​ ASTRO ដោយ​ T-ara ទទួល​ពិន្ទុ​រហូត​ទៅ​ដល់​ ៧៣៦៨ តាមរយៈ​បទ​ ''What's My Name'' ដែល​ទើប​ចេញ​កាលពី​ពេល​ថ្មីៗ​នេះ។

កាន់​តែ​ក្ដុកក្ដួល​គឺ​ ពេល​ឮសូរ​សំឡេង​ប្រកាស​ថា​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ​ Jiyeon, Hyomin និង​ Qri ស្រាប់​តែ​យំ​តែ​ម្ដង ហើយ​ពេល​ពិធីករ​ឲ្យ​សមាជិក​និយាយ​ពី​អារម្មណ៍​ក្នុង​ក្រោយ​ទទួល​បាន​ជយលាភី​ ពួកគេ​មិន​អាច​និយាយ​ចេញ​ ដោយសារ​អួល​ដើមក​ខ្លាំង​ពេក។

ហេតុផល​ដែល​កាន់​តែ​រំជួល​ចិត្ត​នោះ​គឺ​ បទ​ចម្រៀង​ ''What's My Name?'' ជា​បទ​ចុងក្រោយ​មុន​ពេល​ក្រុម​នេះ​ត្រូវ​រំសាយ​ក្រុម។ ទោះ​ត្រូវ​បែក​ក្រុម​ក៏​ដោយ​ ក៏​អ្នកគាំទ្រ​នៅតែ​ គាំទ្រ​ និង​ស្រលាញ់​សមាជិក​ទាំង​អស់​ដដែល៕

ចុចអាន៖

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់