• 2017-06-22 23:10:00
  • ព័ត៌មាន

ត្រឹម​១​ប៉ប្រិច​ភ្នែក​ហង្ស​មាស​​ជ្រុះ​បាត់​តារា​ចម្រៀង​និង​អ្នក​ផលិត​កម្ម​វិធី​ដល់​ទៅ​៥​រូប​​​​

  • 2017-06-22 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ដែល​ផលិត​កម្ម​ហង្ស​មាស​បាន​ជ្រុះ​បាត់​តារា​ចម្រៀង​ស្រី​៤​រូប​ និង​អ្នក​ផលិត​កម្មវិធី​ទូរទស្សន៍​រស្មី​ហង្ស​មាស​១​រូប​គិត​ត្រឹម​​ឆ្នាំ​២០១៧​នេះ​។

តើ​តារា​ចម្រៀង​ស្រី​ទាំង​៤រូប​ និង​អ្នក​ផលិត​កម្ម​វិធី​​១​រូបមាន​អ្នក​ណា​ខ្លះ? បើ​ចង់​ជ្រាប​ច្បាស់​​ទៅ​តាម​ដាន​ជាមួយ​ Sabay ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​

១/ អ្នក​នាង យក់ ថិតរដ្ឋា បាន​ចេញ​ពី​ផលិត​កម្ម​ហង្ស​មាស​មក​ចូល​ផលិតកម្ម​ថោន​ និង​មាន​បទ​ចម្រៀង​ជា​ច្រើន​បទ​ចេញ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរ​ផង​ដែរ​។

២/ ដោយ​ឡែក​ កញ្ញា ឈិត សុវណ្ណបញ្ញា វិញ​មិន​ខុស​ពី អ្នក​នាង​ យក់ ថិតរដ្ឋា ប៉ុន្មាន​ឡើយ​គឺ​នាង​បាន​ចេញ​ពី​​ហង្ស​មាស​មក​ចូល​ទ្រនំ​ថោន និង​មាន​បទ​ចម្រៀង​ចេញ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដូច​គ្នា​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​។

៣/ ចំណែក​ឯ​កញ្ញា គៀត សុណ្ណាឡាង វិញ​​បាន​ផុត​កុង​ត្រា​ជាមួយ​ហង្ស​មាស​ហើយ​ មិន​បាន​បន្ត​កុង​ត្រា​តទៅ​ទៀត​ទេ​។ មក​ដល់​ពេល​នេះ​នាង​​មិន​ចូល​ផលិត​កម្ម​ណា​មួយ​នោះ​ទេ​គឺ​សម្ងំ​ខ្លួន​ផលិត​បទ​ចម្រៀង​ឯក​រាជ្យ​ដោយ​ខ្លួន​ឯង​។

៤/ ត្រឡប់​មក​ អ្នកនាង ស៊ុន ស្រីពេជ្រ វិញ​​បាន​​ដើរ​ចេញ​ពី​ហង្ស​មាស​ មក​ដល់​ពេល​នេះ​នាង​​ក៏​មិន​បាន​ប្រាប់​ថា​ចូល​ផលិត​កម្ម​ណា​នោះ​ទេ​។

៥/ងាក​មក​ចាប់​អារម្មណ៍​ អ៊ិន ទីតូ វិញ​ម្ដង​គឺ​ជា​អតីត​អ្នក​ផលិត​កម្មវិធី​ដ៏​ល្បី​ល្បាញ​របស់​ទូរទស្សន៍​ហង្ស​មាស តែ​ពេល​បច្ចុប្បន្ន​នេះ​លោក​បាន​ដើរ​ចេញ​ពី​ហង្ស​មាស​មក​ចូល​ផលិត​កម្ម​ថោន​ ដោយ​មាន​តួ​នាទី​ជា​ ប្រធាន​គ្រប់​គ្រង​ទូទៅ​ផ្នែក​បង្កើត​ Concert និង​ហ្គេម​កម្សាន្ត​ថ្មី​នៅ​ទូរទស្សន៍​ថោន​៕

ចុចអាន​ព័ត៌មាន​ពាក់​ព័ន្ធ​ជាមួយ​សិល្បៈ​ខាង​ក្រោម​នេះ​

កៅ ពន្លឺ និង​មិត្ត​ស្រី Sweet កប់​តែ​ម្ដង ​​ថ្ងៃ​គម្រប់​ខួប​​ស្រលាញ់​គ្នា​១​​ឆ្នាំ

ច្បាស់​ណាស់​! លី ច័ន្ទ​សីហា មាន​ដំណឹង​ល្អ​ហើយ​

ក្ដៅៗ! សុគន្ធ​ ថេរ៉ាយុ ទើបប្ដូរ​រថយន្ត​​ថ្មី​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់