• 2017-06-25 02:40:32
  • ជីវិតតារា

ម៉ានិត និង មាន​ សូនីតា នាំ​ថវិកា​ទទួល​បាន​ពី​ការ​លក់​សៀវភៅ​ទៅ​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​

  • 2017-06-25 02:40:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​នេះ នៅ​លើ​គណនី​គណនី Instagram ហាង​ Slanh House របស់​ មាន សូនីតា បាន​ឲ្យ​ដឹង​ថា ​​នាង​ព្រម​ទាំង​ក្រុម​ការងារ​ "បេសកកម្ម​មួយ" និង "ចលនា​ស្រឡាញ់" បាន​នាំ​ទឹក​ប្រាក់​ចំនួន​ ៥​ លាន​រៀល​ជូន​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ​ខេត្ត​សៀមរាប។

ក្នុង​សារ​ដដែល​នោះ មាន​ សូនីតា បាន​បញ្ជាក់​ថា​ ថវិកា​ទាំង​នោះ​​ គឺ​​ទទួល​បាន​ការ​លក់​សៀវភៅ​ប្រលោមលោក​រឿង​​"បេសកកម្មមួយ: ទាសករផ្លូវចិត្ត" ដែល​ជា​ទី​សៀវ​ភៅ​ប្រលោម​លោក​ទី​២​របស់​ តារា​ចម្រៀង ម៉ុង មានិត ដែល​ទើប​តែ​សម្ពោធ​ដាក់​លក់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១០ មីនា​កន្លង​ទៅ​នេះ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​​ទេ ដែល​ក្រុម​ការងារ "បេសកកម្ម​មួយ និង​ចលនា​ស្រឡាញ់​" ​បាន​យក​ថវិកា​ទទួល​បាន​ពី​លក់​សៀវភៅ​នេះ​ជួយ​ដល់​ទី​កន្លែង​ខ្វះ​ខាត​ផ្សេងៗ ពោល​គឺ​ កាល​ពី​បោះពុម្ពលើក​ទី​១​​ពួក​គេ​បាន​បរិច្ចាគ​ប្រាក់​ចំនួន ១០ លានរៀល ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា លើក​ទី២ គឺ​លក់​ដើម្បី​ជួយ​ដល់​ល្ខោនស្រមោល​​ស្បែក​ធំ ជា​មួយ​ចលនា​​​​ "៥០០០ រៀល​​ ដើម្បី​ជីវិត​ល្ខោន​ស្បែក​ធំ" ដោយ​មួយ​ក្បាល​​ៗ​ដែល​លក់​បាន លោក​បាន​បរិច្ចាគ​ប្រាក់​ចំនួន ៥០០០ រៀល​ ទៅមូលនិធិ​ល្ខោន​ស្បែក​ធំ៕

អាន៖ ម៉ានិត លក់​សៀវភៅ​លើក​ទី​២​ ជួយ​ល្ខោន​ស្បែក​ធំ

អាន៖ មុន​កម្មវិធី​២​ម៉ោង ម៉ានិត និពន្ធ​បទ​ថ្មី​ឡើង​ច្រៀង​ភ្លាមៗ​ទាំង​អត់​ចំណង​ជើង

អាន៖ ជុំ​វិញ​រឿង​រ៉ាវ​ មានិត​

អត្ថបទ៖ សុខណា

មតិយោបល់