• 2017-06-25 04:42:38
  • ជីវិតតារា

ចង់​ដឹង​ថា​កាលពី Wallace Huo សុំ​ចៀវៃ​ រៀបការ​ធ្វើតាម​វិធី​ណា​ទេ? ដឹង​ហើយ​រំភើបហ្មង

  • 2017-06-25 04:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​តារា​តៃវ៉ាន់​ Ruby Lin និង Wallace Huo បាន​ក្លាយ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​អស់​រយៈ​ពេល​ជា​យូរ​ មុន​ទំនាក់ទំនង​ស្នេហា​បាន​ចាប់​ផ្ដើម។ ផ្លូវ​ស្នេហ៍​ពួកគេ​ មិនមែន​រលូន​ដូច​អ្នកគាំទ្រ​មួយ​ចំនួន​គិត​ទេ​ នេះ​បើ​តាម​អ្វី​ដែល​ តួ​ស្រី​ ចៀវៃ​រូបនេះ​បាន​និយាយ​ក្នុង​កម្មវិធី​ “Date With Xiaoyan”។

តារា​ស្រី​រូប​នេះ​បាន​បង្ហើប​ថា​ នាង​ត្រូវ​បាន​ស្វាមី​ Wallace Huo បដិសេធ​សំណើ​ថត​កុន​ឲ្យ​រឿងរបស់នាង​ ២​ដង។ បើក​ចំហ​ចំពោះ​ទស្សនិកជន​ជាច្រើន​ដែល​ទស្សនា​កម្មវិធី​នោះ​ ចៀវៃ​បាន​ប្រាប់​ថា​ Wallace ជាមនុស្សម្នាក់ដែល​មិន​សូវ​រវីរវល់​នឹង​មនុស្សម្នា​ជុំវិញ​ខ្លួន​លោក​ទេ។

បើ​និយាយ​ពី​ទំនាក់ទំនង​វិញ​ នាង​ក៏​បាន​បន្ត​ថា​ មិន​ដឹង​ជា​ចាប់​ផ្ដើម​តាំង​ពី​ពេល​ណា​ឲ្យ​ប្រាកដ​ទេ ដឹង​ត្រឹម​ថា​ បើ​មិន​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​រឿង​ "The Glamourous Imperial Concubine” ពួកគេ​ក៏​មិន​បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ហូរហែ​ដែរ។

ឈាន​ដល់​ដំណើរ​រឿង​នៃ​ការ​សុំ​រៀបការ​ តារា​ស្រី​វ័យ​ ៤១​ឆ្នាំ​រូប​នេះ​ក៏​បាន​រៀបរាប់​ដែរ​ថា៖ "ថ្ងៃ​មួយ​ពេល​ខ្ញុំ​ទៅ​ដល់​ផ្ទះ​ភ្លាម​ ស្រាប់​តែ​ធំ​ក្លិន​ចម្លែក​ ហើយ​ឃើញ​ទៀន​នៅ​លើ​ឥដ្ឋ។ ថ្ងៃ​នោះ​ដែរ​គាត់​ (Wallace) ក៏​បាន​អញ្ជើញ​មនុស្ស​ជា​ច្រើន​មក​ផ្ទះ​ខ្ញុំ​ ហើយ​ក៏​បាន​សុំ​ខ្ញុំ​រៀបការ​តែ​ម្ដង”។

ទោះ​បី​ស្វាមី​របស់​តារា​ស្រី​រូប​នេះ​មាន​ចរិត​សោះកក្រោះបន្តិច​ ប៉ុន្តែ​លោក​ជា​មនុស្ស​ល្អ​ ហើយ​គូស្នេហ៍​ទាំង​ ២​បាន​រៀបការ និងរួមរស់ជាមួយគ្នា​យ៉ាង​មាន​ក្ដី​សុខ​ រហូត​មកដល់​សព្វ​ថ្ងៃ​ពួកគេ​មាន​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់ ដែល​ទើប​សម្រាល​កាល​ពី​ខែ​មករា​ឆ្នាំ​ ២០១៧​កន្លង​ទៅ​ថ្មីៗនេះ៕

ចុចអាន៖

ប្រភព៖ entertainment.toggle ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់