• 2017-07-03 04:44:47
  • ព័ត៌មាន

ស្វែង សុជាតា ប្រកាស​លក់​ផ្ទះ​បន្ទាន់

  • 2017-07-03 04:44:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះ​​វិឡា​កូន​កាត់​ក្នុង​បូរី​ ប៉េងហ៊ួត តាម​បណ្ដោយ​ផ្លូវ​ ជា​សុផារ៉ា ដែល​តារា​សម្ដែង​ជើង​ចាស់​ ស្វែង​សុជាតា​ បាន​ទិញ​កាល​ជិត​១ឆ្នាំ​មុន​នោះ ពេល​នេះ​តារា​ស្រី​​រូប​នេះ​បាន​ប្រកាស​លក់​ជា​បន្ទាន់ ក្រោម​ហេតុ​ផល​ពិបាក​រកស៊ី និង​​ខ្លាច​គ្មានលទ្ធភាពបង់​រំលស់​ធនាគារ​បន្ត។

ផ្ទះ​នោះ អ្នក​នាង​​ស្វែង សុជាតា ដាក់​លក់​ក្នុង​តម្លៃ​១០ម៉ឺន​ដុល្លារ ​​ដោយ​តម្លៃ​នេះ​អាច​ចរចា​គ្នា​បាន «​អាច​ចុះ​ខ្លះ​ប្អូន​២ ទៅ៣ពាន់​ហ្នឹង ព្រោះ​បង​ដាក់​​លក់​ប្រញាប់ បង​លក់​យក​តែ​រួច​​ខ្លួន​វិញ​ទេ» ​អ្នក​នាង​ស្វែង​ សុជាតា​ថ្លែង​មក​កាន់​ Sabay។ អ្នក​នាងបាន​បន្ត​ឲ្យ​ដឹង​ថា ផ្ទះ​នោះ​កាល​ដែល​ទិញ ​គឺ​ទិញ​ត​ពី​គេ ក្នុង​តម្លៃ​ជិត​១០ម៉ឺន​ដុល្លារ ក្នុង​នោះ​អ្នក​នាង​ទិញ​​បង់​រំលស់ ក្នុង​១ខែ​ជិត​១ពាន់​ដុល្លារ ហើយ​មក​ទល់​បច្ចុប្បន្ន ខ្លួន​បាន​បង់​ប្រហែល​៣០%​ហើយ។

អតីត​តារា​ស្រី​ដែល​ធ្លាប់​ទទួល​រង​អំពើ​ហិង្សា​ពី​សំណាក់​​ស្វាមី​វ័យ​ក្មេង​រូប​នេះ​បាន​លើក​ឡើង​ថា ផ្ទះ​ដែល​​ខ្លួន​​រស់​នៅ​រាល់​ថ្ងៃ​នេះ គឺ​សម្រាប់​តែ​គ្រួសារ​អ្នក​ធូរធា​ទិញ​រស់​នៅ​ប៉ុណ្ណោះ សម្រាប់​អ្នក​នាង​ដែល​មាន​មុខរបរ​រកស៊ី​លក់​ថ្នាំ​ខ្មែរ​នេះ គឺ​ហាក់​​ដូច​ជា​មិន​សូវ​ត្រូវ​ទេ។ ជាង​នេះ​ទៅទៀត​​រៀង​​រាល់​ខែ អ្នក​នាង​ត្រូវ​បង់​រំលស់​១ខែ ជិត​១ពាន់​ដុល្លារ​ផង​នោះ ខ្លាច​រត់​មិន​រួច​ ក៏​សម្រេច​លក់​តែ​ម្ដង​ទៅ។ ប្រសិន​បើ​លក់​​ដាច់ អ្នក​នាង​ស្វែង សុជាតា នឹង​បង្វែរ​​ប្រាក់​នោះ​​ទៅ​​ជួល​ផ្ទះ​គេ​នៅ​​ទីប្រជុំជន​​ណា​មួយ​ និងយក​លុយ​ខ្លះ​ទៅ​ទិញ​ដី​ជាយក្រុង ដើម្បី​ធ្វើ​ផ្ទះ​មួយ​សមរម្យ​រស់​នៅ​ជា​មួយ​​​គ្រួសារ៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់