• 2017-07-10 07:15:08
  • ជីវិតតារា

ស្ងាត់​ៗ​ នាយ​​ក្រូច​​បោះ​ទុន​រាប់​ម៉ឺនដុល្លារ បើក​ជំនួញ​ថ្មី

  • 2017-07-10 07:15:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​រដូវ​វស្សា​​មាន​ភ្លៀង​ច្រើន​​ ទាំង​អាជីវកម្ម​ភ្លេង​ក៏​មិន​សូវ​ចេញ​ ហើយ​​​អាជីព​ជា​អ្នក​កំប្លែង​មិន​សូវ​មមាញ​ញឹក​ផង​នោះ​​​ តារា​កំប្លែង​ដែល​តែង​តែ​បន្លឺ​សំឡេង​សើច​​​​មិន​ចេញ​ធ្មេញ​ នាយ​ក្រូច​ បាន​បើក​ហាង​ទិញ​លក់​ឡាន​ផ្លាក​លេខ(ឡាន​មួយ​ទឹក)​ ស្ងាត់​ៗ​។

​ជា​អតីត​​កម្មករ​សំណង់​ និង​ជា​អ្នក​បារ​លូ​ រូប​នេះ បាន​​ប្រាប់​ក្រុម​ការ​ងារ​​ Sabay ឱ្យ​ដឹង​ថា ខ្លួន​បាន​បើក​ហាង​ទិញ​លក់​ឡាន​មួយ​ទឹក​ជាមួយ​និងជាង​ម្នាក់​ទៀត​។​ ហាង​នោះ​នៅ​ជិត​ផ្សារ​ TK នៅ​ម្ដុំ​ទួល​គោក។ បង​ប្រុស​អ្នក​នាង​អ៊ី​ត​បាន​បន្ត​ថា អាជីវកម្ម​ថ្មី​​នេះ​​ដាក់​ទុន​ក្នុង​ម្នាក់​ប្រហែល​ជា​ ២ ទៅ ​៣​ម៉ឺន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។ ហាង​នេះ​​ទើប​តែ​បើក​លក់​បាន​ប្រហែល​ជា១​ខែ​ទេ​ ដោយ​មាន​ឡាន​ប្រហែល​ ៦​ ទៅ​ ៧គ្រឿង​ប៉ុណ្ណោះ​ តែ​លក់​ដាច់​បាន​មួយ​ៗ​ដែរ។ នេះ​ជា​ការ​បញ្ជាក់​​របស់​នាយ​ក្រូច

“ការ​លក់​​នេះ​ចំណេញ​បាន​តិច​បំផុត​​ ក៏​ប៉ុន្តែ​វា​ប្រសើរ​ជាង​យើង​នៅ​ស្ងៀម"នាយ​ក្រូច បន្ថែម។

លោក​ សេន​ សុប៊ុន ហៅ នាយ​ក្រូច ​រូប​នេះ​បាន​បន្ថែម​ថា លោក​មាន​គ្រោង​​បើក​អាជីវកម្ម​នេះ​ធំ​ជាង​នេះ​ទៀត​តែ​លោក​ត្រូវ​ចាំ​មើល​ថា​លោក​មាន​ប្រាក់​ច្រើន​សិន៕

អត្ថបទៈ ប៉ូ សាគុណ

មតិយោបល់