• 2017-07-11 06:19:03
  • ស្ទីលតារា

ស្ទីល​កាច់​កុង​ ញឹម ចាន់ថន និង ឆ័យ លីដាឡែន ឃើញ​ហើយ​គួរ​ឲ្យ​​ចង់​សើច​(មាន​វីដេអូ)

  • 2017-07-11 06:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ខ្សែ​ភាព​យន្ត​ភាគ​​ថ្មី​រឿង​ "នេះ​ឬ​ជីវិត​" ​នៅ​សណ្ឋាគារ​សូហ្វីតែល។​ រឿង​ភាគ​ថ្មី​នេះ​​មាន​​ ញឹម ចាន់ថន និង​ ឆ័យ លីដាឡែន ​ដើរ​តួ​ធ្វើ​ជា​​ម្ដាយ​របស់​តួ​ឯក​ប្រុស​-​ ស្រី ​ក្នុង​រឿង​ តែ​អ្នក​ទាំង​ពី​​កាច់​កុង​ឌឺ​ដង​ដាក់​គ្នា​រហូត​។

ឆ័យ លីដាឡែន បាន​ប្រាប់​ Sabay ថា​៖​" ចាស​អូន​ក្នុង​រឿង​នេះ​​បង និង ចាន់ថន សម្ដែង​​ធ្វើ​ជា​ដន្លង​ និង​គ្នា​​លើក​ដំបូង​ តែ​បង​ពីរ​នាក់​អត់​សូវ​ត្រូវ​គ្នា​ទេ​ ជួប​មុខ​គ្នា​ពេល​ណា​ ដឹង​តែ​ឲ្យ​ផ្លែ​ឲ្យ​ផ្កា​គ្នា​រហូត ​"។

រឿង​"នេះ​ឬ​ជីវិត​" ជា​ប្រភេទ​រឿង​មួយ​ដែល​បញ្ជាក់​អំពី​ជីវិត​ជាក់​ស្ដែង​ និង​បង្ហាញ​អំពី​កម្ម​ផល​ អ្នក​ណា​​សាង​អ្វី​ត្រូវ​តែ​ទទួល​បែប​នោះ​ ជា​ពិសេស​គឺ​ជីវិត​តួ​ឯក​ស្រី​ក្នុង​រឿង​នេះ​​តែ​ម្ដង​។ ខ្សែ​ភាព​យន្ត​ភាគ​ថ្មី​នេះ​មាន​៣០​ ភាគ​ចាប់​ផ្ដើម​ចេញ​ថត​នៅ​ថ្ងៃ​ទី១៣​ ខាង​មុខ​នេះ​ ចំណែក​ឯ​ទី​តាំង​ថត​វិញ​នៅ​ជាយ​នៃ​ទី​ក្រុង​ភ្នំពេញ​។ នេះ​បើ​តាម​លោក ស៊ិន សុផាត តំណាង​ឲ្យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​លើក​ឡើង​ដូច្នេះ​។

លោក​ថា៖" ​រឿង​​ភាគ​ទី​ ៨ របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​នេះ​ យើង​រំពឹង​ថា​បាន​ជោគ​ជ័យ​ដូច​រឿង​មុន ព្រោះ​ក្នុង​រឿង​នេះ​បង្កប់​ជ្រុង​អប់​រំ​ជា​ច្រើន​ អ្នក​ណា​សាង​បាប​ ទទួល​បាប​ អ្នក​សាង​បុណ្យ​ទទួល​បុណ្យ​"។

រឿង​ "នេះ​ឬ​ជីវិត​" ចូល​រួម​សម្ដែង​ដោយ លោក ណាខុន យ៉ែម ស្រីពេជ្រ នីតា វរវង្ស​ ញឺម ចាន់ថន ជា​ សំណាង ឆ័យ លីដាឡែន ឈុន ពន្លឺ សន ពិសិដ្ឋ​ ភិន វណ្មនិកា និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​៕​​​​​​​​​

ទស្សនា​វីដេអូ​ ញឺម ចាន់ថន និង​ ឆ័យ លីដាឡែន ឌឺដង​ដាក់​គ្នា​ខាង​ក្រោម​នេះ​

ចុចអាន៖តារាល្បីៗថៃ​បង្ហាញ​មុខ​ ចូលរួមបុណ្យសព ឪពុក​របស់នាយ ផា

ចុចអាន៖បញ្ហាតារាជាតិ ចូចអាន៖

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់