• 2017-07-12 07:05:38
  • ភាពយន្ត

រឿង​តុក្កតា​ដ៏ពិសេស “Michael Jackson's Halloween” ត្រៀម​បញ្ចាំង​ឆាប់ៗនេះ​ហើយ​

  • 2017-07-12 07:05:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ ទូរទស្សន៍​អាមេរិក​ដ៏​ល្បី​ CBS កំពុង​មមាញឹក​លើ​គម្រោង​នៃ​ការ​ផលិត​រឿង​ថ្មី​បែប​គំនូរជីវចល របស់​អតីត​ស្ដេច​ចម្រៀង​ប៉ុប​ Michael Jackson។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ ខាង​ទូរទស្សន៍​ CBS បាន​ប្រកាស​ថា​ ខ្លួន​ និង​​ក្រុម​ការងារ​ផលិត​របស់​ក្រុមហ៊ុន Michael Jackson កំពុងរៀបចំផលិត​រឿង​តុក្កតា​ដ៏​ពិសេស​មួយ​មាន​ចំណង​ជើង​ថា​ “Michael Jackson's Halloween” ដែល​នឹង​បញ្ចាំង​នៅ​ថ្ងៃ​បុណ្យ​ Halloween ខាង​មុខ។ នេះ​បើ​តាម​ព័ត៌មាន​ពី​វិបសាយ​ Billboard ចុះ​ផ្សាយ។

ភាព​យន្ត​ដែល​មាន​​រយៈ​ពេល​ជាង​ ១​ម៉ោង​មួយ​នេះ​ក៏​មាន​បញ្ចូល​ចម្រៀង​របស់​ស្ដេច​ចម្រៀង​ប៉ុប​អាមេរិក​ ធ្វើ​ជា​បទ​ភ្លេង​ក្នុង​រឿង​ដែរ ហើយ​នឹង​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

គួរ​បញ្ជាក់​ផងដែរ​ថា​ ភាពយន្ត​គំនូរជីវចលនេះ​ ជា​ការ​បង្កើត​ និង​ផលិត​ដោយ​ផលិតកម្ម​ "Optimum Productions” សហការជាមួយទូរទស្សន៍​អាមេរិក CBS ដោយ​មាន​ការ​ចូលរួម​បញ្ចូល​សំឡេង​ដោយ​ តារា​ល្បីៗ​ជា​ច្រើន​ដូចជា៖ តារា​សម្ដែង​អាមេរិក​ Christine Baranski, Kiersey Clemons, Alan Cumming, George Eads, Brad Garrett, Lucy Liu, Jim Parsons និង​ Lucas Till ជាដើម។

អ្វី​ដែល​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ “Michael Jackson's Halloween” នឹង​បង្ហាញ​ឈុត​ឆាក​បែប​ភ័យ​រន្ធត់​ព្រឺព្រួច​ នៃ​ដំណើរ​ស្វែង​រក​រឿង​អាថ៌កំបាំង​ជា​ច្រើន៕

ចុចអាន៖

ប្រភព៖ Billboard ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់