• 2017-07-15 09:18:10
  • ព័ត៌មាន

ចាប់​បាន​អ្នក​លួច​ចូល​ផ្ទះ​​តម្លៃ៨លាន​ដុល្លារ​របស់​តារា​ចម្រៀង​រ៉េប Drake

  • 2017-07-15 09:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិ​គ្រឹះ​របស់​កំពូល​តារា​ចម្រៀង​រ៉េប​ Drake នៅ​តំបន់ Hidden Hills រដ្ឋ​ California ដែល​បាន​ទិញ​ក្នុង​តម្លៃ​៨លាន​ដុល្លារ​ត្រូវ​បាន​មនុស្ស​ម្នាក់​លួច​ចូល​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។

ទី​តាំង​ភូមិ​គ្រឹះ​របស់​តារា​ចម្រៀង​រ៉េប Drake

បើ​យោង​ទៅ​តា​ម​សារព័ត៌មាន TMZ ​បុរស​ម្នាក់​បាន​ឡើង​តាម​គុម្ពោត​ព្រៃ ដើម្បី​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់​បទ "Hotline Blink” នេះ។ ដោយ​សារ​តែ​ផ្លូវ​ចូល​នៃ​ទី​តាំង​របស់​ភូមិ​គ្រឹះ​ជា​ផ្លូវ​ធំ​ព្រម​ទាំង​មាន​ការ​យាម​យ៉ាង​តឹង​រឹង​ពី​សន្តិសុខ​ទៀត​នោះ​ ជាហេតុ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ចូល​​ដោយ​មិន​មាន​ការ​អនុញ្ញាត។

ខណៈ​ពេល​នោះ​ដែរ​ តារា​ច​ម្រៀង​ល្បី​ឈ្មោះ​ Drake មិន​បាន​ស្នាក់​នៅ​ទី​នោះ​ទេ​ ដោយ​សារ​តែ​ភូមិ​គ្រឹះ​នេះ​កំពុង​តែ​ស្ថិត​ក្នុង​ការ​កែ​លំអ​ឡើង​វិញ។

អ្នក​ដែល​លួច​ចូល​ផ្ទះ​នោះ​សារភាព​ថា​ខ្លួន​គ្រាន់​តែ​ចង់​ជួប​តារា​ចម្រៀង​ Drake តែ​ប៉ុណ្ណោះ​ មិន​មែន​ដោយ​សារ​មូល​ហេតុ​អ្វី​ផ្សេង​ទេ។

ប្រភព​មួយ​ពី​សមត្ថកិច្ច​បាន​ប្រាប់​ TMZ ថា​៖ "សន្តិសុខ​ម្នាក់​ដែល​កំពុង​តែ​នៅ​ក្នុង​តួនាទី​យាម​កន្លែង​នោះ​បាន​ឃើញ​អ្នក​លួច​ចូល​នោះ​និង​ប្រាប់​ឲ្យ​ចេញ​ ប៉ុន្តែ​អ្នក​ដែល​លួច​ចូល​នោះ​​មិន​ស្ដាប់​និង​​បញ្ចេញ​សកម្មភាព​ឈ្លាន​ពាន​ចូល​ទី​ទាំង​នោះ"។ គេ​មិន​បាន​ដឹង​ទេ​ ថា​តើ​បុរស​ម្នាក់​នោះ​មាន​អាវុធ​នៅ​ជាប់​ខ្លួន​ឫ​អត់? ព្រម​ទាំង​ថា​តើ​មាន​អំពើ​ហិង្សា​ណាមួយ​កើត​ឡើង​ឫ​អត់ រវាង​បុរស​ម្នាក់​នោះ​និង​សន្តិសុខ​ដែល​យាម​ភូមិគ្រឹះ​នោះ?

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​ភូមិគ្រឹះ​របស់ Drake ធ្លាប់​គេ​លួច​ចូល​ ដែល​កាល​ពី​ខែ​មេសា​មាន​ស្រី​ម្នាក់​បាន​លួច​ចូល​ព្រម​ទាំង​យក​ទឹក​សុទ្ធ​ Fiji ព្រម​ទាំង​ ទឹក​ក្រូច​ Pepsi និង Sprite៕

Drake

ចុច​អាន​អត្ថបទ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់