• 2017-07-18 23:25:00
  • ជីវិតតារា

ទម្លាយ​រឿង​ពិត​​ខ្លះៗ​របស់​​កំពូល​​តារា​កំប្លែងបុរស ៣រូប​

  • 2017-07-18 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ទាំង​៣​​​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ភាព​ល្បី​ល្បាញ​ដល់​ចំណុច​កំពូល​ជាមួយ​ភាព​ ប៉ិន​ប្រសប់​កំប្លុក​កំប្លែង​ ក្រមិចក្រមើម​ធ្វើ​ឲ្យ​ទស្សនិកជន​ទូទាំង​ប្រទេស​ ទស្សនា​ហើយ​ទប់​សំណើច​មិន​បាន​។ តើ​កំពូល​តារា​កំប្លែង​ទាំង​​៣​រូប​មាន​អ្នក​ណា​ខ្លះ?

​​​កំពូល​តារា​កំប្លែង​ទាំង​៣​រូប​រួប​មាន​ នាយ ក្រឹម កុយ និង ពែកមី ​បើ​ចង់​ជ្រាប​ច្បាស់​រឿង​រ៉ាវ​មួយ​ចំនួន​ទាក់​ទង​ពួក​គេ​ទាំង​៣​ ទៅ​តាម​ដាន​ជាមួយ​ Sabay ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​

១/ តារា​កំប្លែង​រីក​គ្រប់​រដូវ​កាល​លោក អ៊ូប៊ុន ណ្ណារ៉ាត់ ហៅ​នាយ​ក្រឹម​ កើត​នៅ​ថ្ងៃ​ទី​១៣ ខែ កុម្ភៈ​ ឆ្នាំ​១៩៦១​ ភូមិថ្មី​ សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល មាន​បង​ប្អូន​ ១២ នាក់​ ប្រុស​៥ ស្រី​៧​ លោក​ជា​កូន​ទី​១២​ ក្នុង​គ្រួសារ​ មាន​កម្ពស់​១ ម៉ែត្រ ៥៧​សង់ទីម៉ែត្រ។ បើ​គិត​មក​ដល់​ពេល​នេះ​នាយ មាន​អាយុ​ ៥៦ ឆ្នាំ​ហើយ​។ លោក​មិន​មាន​សាច់ញាតិ​អ្នក​សិល្បៈទេ ចូល​សិល្បៈ​ដំបូង​តាម​រយៈ​ការ​ប្រលង​ប្រជែងក្នុងកម្មវិធីរបស់ស្ថានីយ វិទ្យុជាតិកម្ពុជាកាលពីឆ្នាំ១៩៨២។

២/ តារា​កំប្លែង​ភ្នែក​តឹង​​មាត់​រអិល​ដូច​លាប​ខ្លាញ់​លោក ជួង ជី ហៅ​នាយ​កុយ​កើត​នៅ​ថ្ងៃ​ទី​២​ ខែមករា ឆ្នាំ ១៩៥៧ នៅ​ស្រុក​ស្អាង​ខេត្ត​កណ្ដាល​​ មាន​បង​ប្អូន​៧ នាក់​ ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង​ក្នុង​ឆ្នាំ​ ១៩៨០ រហូត​ដល់​បច្ចុប្បន្ន​នេះ​។ សព្វថ្ងៃ​លោក​មាន​អាយុ​ ៦០ ឆ្នាំ​។

៣/តារា​កំប្លែង​ ចែម ចាន់ដារ៉ា ហៅ​នាយ​ពែកមី ​កើត​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​១៩៨១ នៅ​ភូមិ ពពែត​ ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយរៀង​ ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​ ៧ នាក់​ប្រុស​ ៥ ស្រី​២ ។ បើ​គិត​មក​ដល់​ពេល​នេះ​​លោក​មាន​អាយុ​ ៣៦ ឆ្នាំ​ព្រម​ទាំង​​មាន​កូន​​៣​នាក់​ ប្រុស​២​ស្រី​១។

នាយ ពែកមី មាននិស្ស័យខាងសិល្បៈតាំងតែពីតូចម្ល៉េះ គឺស្រលាញ់ផ្នែកចម្រៀង។ ទើបនៅឆ្នាំ២០០៩ស្ថានីយទូរទស្សន៍CTNបានជ្រើសរើសតារាកំប្លែងតាម រយៈកម្មវិធី«មហាកំប្លែង»ហើយនាយ ពែកមីក៏មានឱកាសដាក់ពាក្យប្រឡងប្រជែងរហូតឆ្លងកាត់ការជម្រុះ៥ វគ្គ និងបានជាប់ដោយជោគជ័យរួចក៏បានក្លាយជាតារាកំប្លែងប្រចាំស្ថានីយ ទូរទស្សន៍CTN

ចុចអាន៖ជុំវិញតារាជាតិ​

ចុចអាន៖សិល្បករ​ហ៊ោ​កងរំពងពេញ​ពហុ​កីឡដ្ឋាន​ជាតិយប់​មិញ​

ចុចអាន៖ក្តៅៗ Teaser ដែល​ល្បី​ថា​ ហង្ស ម៉ារីនី និង ផល​ ពៅ​វិរ័ត្ន​ ជួប​ស្នេហ៍​ចៃដន្យ​ចេញ​ហើយ​ ​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់